681 ezgif.com resize
Swift cc time

ភ្នាក់ងារឧក្រិដ្ឋកម្មជាតិអង់គ្លេស ចាប់ខ្លួន«ជនជាតិវៀតណាម ៥ នាក់» ក្នុងបណ្តាញរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ ភ្នាក់ងារឧក្រិដ្ឋកម្មជាតិ (NCA) របស់ចក្រភពអង់គ្លេស បានចាប់ខ្លួនបុរសជនជាតិវៀតណាម ៥នាក់ក្រោមការសង្ស័យថាជាមេខ្លោងក្នុងបណ្តាញ«រត់ពន្ធមនុស្សឆ្លងដែន»ដ៏ស្មុគស្មាញ។ ក្រុមឧក្រិដ្ឋជននេះ ត្រូវបានចោទប្រកាន់ពីបទដឹកជញ្ជូនជនចំណាកស្រុកវៀតណាមពីប្រទេសបារាំង ចូលមកកាន់ចក្រភពអង់គ្លេសតាមរយៈរថយន្តឡានទឹកកក និងទូកតូចៗ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៤ មក។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ ក្រុមនេះបានដកហូតលិខិតឆ្លងដែនច្បាប់ដើមរបស់ជនរងគ្រោះទុក ដើម្បីបង្ខំឱ្យពួកគេសងបំណុលដែលជំពាក់ក្នុងការរត់ពន្ធ។«បណ្តាញរត់ពន្ធ» (Smuggling Network) សំដៅលើការរៀបចំជាប្រព័ន្ធខុសច្បាប់ ដើម្បីដឹកជញ្ជូនមនុស្ស ឬទំនិញឆ្លងកាត់ព្រំដែន។

តាមកាសែត Vietnam News ចេញផ្សាយថ្ងៃ២៣ កុម្ភៈ ប្រតិបត្តិការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែកុម្ភៈ នៅតំបន់ផ្សេងៗគ្នាក្នុងចក្រភពអង់គ្លេស ចាប់បានជនជាតិវៀតណាមឈ្មោះ Van Huy Nguyen, Vinh Van Nguyen, Lia-Chien Trong, Sy Trai Ho និង Quang Van Nguyen។

លោក Jon Hughes មេបញ្ជាការផ្នែក NCA បានបញ្ជាក់ថា ក្រុមរត់ពន្ធមនុស្សទាំងនេះចាត់ទុកមនុស្សដូចជា «ទំនិញ» សម្រាប់ស្វែងរកប្រាក់ចំណេញ ដោយមិនខ្វល់ពីសុខុមាលភាពឡើយ។ បច្ចុប្បន្ន ជនសង្ស័យទាំង ៥ នាក់ ត្រូវបានបញ្ជូនទៅតុលាការកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ហើយកំពុងស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបអង្កេតទៅលើករណីលាងលុយកខ្វក់ និងការប្រើប្រាស់ឯកសារសម្គាល់ខ្លួនក្លែងក្លាយបន្ថែមទៀត។

Khcct banner

អត្ថបទទាក់ទង