681 ezgif.com resize
Swift cc time

មជ្ឈមណ្ឌលខេមរសិក្សា ផ្តល់ឱកាសឱ្យយុវជនចូលរួមក្នុងកម្មវិធី Junior Resident Fellows នៅខេត្តសៀមរាប

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
រូបភាព៖ មជ្ឈមណ្ឌលខេមរសិក្សា

ភ្នំពេញ៖ មជ្ឈមណ្ឌលខេមរសិក្សា(CKS) ផ្តល់ឱកាសឱ្យយុវជនខ្មែចំនួនប្រាំរូបចូលរួមនៅក្នុងកម្មវីធី Junior Resident Fellows ជាមួយយុវជនមកពីសហរដ្ឋអាម៉េរិក និងបារាំងរយៈពេល៦សប្តាហ៍នៅខេត្តសៀមរាប។ កម្មវិធីនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៦ ខែកក្កដា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីឱ្យយុវជនអាចសិក្សាពីភាពចម្រុះនៃវប្បធម៌រវាងគ្នាទៅវិញទៅមក ព្រមទាំងសិក្សាអំពីប្រវត្តិសាស្ត្រ និងសង្គមកម្ពុជានៅក្នុងសម័យទំនើប។

យោងតាមគេហទំព័តផ្លូវការរបស់មជ្ឈមណ្ឌលខេមរៈភាសា តាមរយៈកម្មវិធីនេះបេក្ខជននឹងអាចសិក្សាបានយ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ ក៏ដូចជាសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងនោះ បេក្ខជននឹងមានឱកាសសិក្សាជាមួយនឹងគ្រូបង្រៀនដែលមានបទពិសោធន៍ និងចំណេះដឹងយ៉ាងទូលំទូលាយអំពីកម្ពុជា និងអាស៊ីអាគ្នេយ៍ ដែលនឹងសិក្សាចាប់តាំងពីបុរាណកាលរបស់កម្ពុជា មុនពេលមានការផ្លាស់ប្តូរសង្គម នយោបាយ និងវប្បធម៌ មកទល់នឹងពេលបច្ចុប្បន្ន។ ក្រៅពីនេះ សិក្ខាកាមទាំងអស់នឹងបានធ្វើដំណើរកម្សាន្ត រួមទាំងទស្សនៈកិច្ចនៅតាមទីតាំងប្រវត្តិសាស្រ្ត និងអង្គការមួយចំនួននៅជុំវិញខេត្តសៀមរាប។ មួយវិញទៀតកម្មវិធីនឹងរ៉ាប់រងទៅលើថ្លៃស្នាក់នៅអាហារ ការធ្វើដំណើរ និងការចំណាយលើដំណើរកម្សាន្តផងដែរ។

បើតាមប្រភពដដែល ដើម្បីដាក់ពាក្យចូលរួមកម្មវីធីបេក្ខជនត្រូវតែកំពុងសិក្សាថ្នាក់បរិញ្ញាបត្រចាប់ពីឆ្នាំទី៣ឡើងទៅ ឬក៏បានបញ្ចប់បរិញ្ញាបត្រថ្មីថ្មោង និងមានភាពស្ទាត់ជំនាញនៅក្នុងការប្រើប្រាស់ភាសាអង់គ្លេសទាំងនិយាយ និងសរសេរ។ មួយវិញទៀត បេក្ខជនត្រូវតែមានសុខភាពល្អបរិបូរណ៍សម្រាប់ការធ្វើដំណើរ និងសិក្សា។

មួយវិញទៀតបេក្ខជន ក៏ត្រូវដាក់ពាក្យដោយភ្ជាប់ជាមួយឯកសារមួយចំនួនដូចជា សេចក្តីថ្លែងការផ្ទាល់ខ្លួនមួយទំព័រ។សេចក្តីសង្ខេបអំពីប្រធានបទដែលចាប់អារម្មណ៍១ទៅ២ទំព័រ។ឯកសារយោងសម្ងាត់ ព្រឹត្តិបត្តពិន្ទុ ប្រវត្តិរូបសង្ខេប កាតវ៉ាក់សាំងកូវីត១៩ និងឯកសារដែលបញ្ជាក់ពីសមត្ថភាពភាសាអង់គ្លេស។

គួរបញ្ជាក់ផងដែរថា បេក្ខជនអាចដាក់ពាក្យតាមរយៈ តំណរភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០១ខែមីនា ឆ្នាំ២០២៦។ បេក្ខជន នឹងធ្វើអត្ថបទទាក់ទងនឹងប្រធានបទដែលខ្លួនបានជ្រើសរើសពី១០ទៅ១៥ទំព័រ ហើយនឹងធ្វើបទបង្ហាញអំពីប្រធានបទនោះនៅថ្ងៃបញ្ចប់នៃកម្មវិធី៕


Khcct banner

អត្ថបទទាក់ទង