681 ezgif.com resize
Swift cc time

អាហារូបករណ៍ ៣០ កន្លែងសិក្សាជំនាញទាក់ទងនឹងទឹកនៅសាកលវិទ្យាល័យនៅឯសហភាពអ៊ឺរ៉ុប

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ សហភាពអ៊ឺរ៉ុប ផ្តល់អាហារូបករណ៍ ៣០កន្លែងឱ្យនិស្សិតសិក្សាលើជំនាញទាក់ទងនឹងវិជ្ជាជីវៈទឹកទៅសិក្សានៅសហភាពអ៊ឺរ៉ុបដោយឥតគិតថ្លៃសម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

យោងតាមសេចក្តីជូនដំណឹងរបស់សហភាពអ៊ឺរ៉ុប ដើម្បីស្នើសុំអាហារូបករណ៍បេក្ខជនត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា បើសិនជាបេក្ខជនដាក់ពាក្យថ្នាកបរិញ្ញាបត្រត្រូវមានអាយុមិនលើសពី២៥ឆ្នាំ ថ្នាក់អនុបណ្ឌិតមានអាយុមិនលើសពី៣០ឆ្នាំ និងថ្នាក់បណ្ឌិតមានអាយុមិនលើសពី៤០ឆ្នាំ។ មួយវិញទៀត បេក្ខជនត្រូវតែមានជំនាញប្រើប្រាស់ភាសាអង់គ្លេសទាំងប្រាស្រ័យទាក់ទងគ្នា ទាំងការសរសេរ និងមានលិខិតតេស្តភាសាអង់គ្លេសណាមួយមកបញ្ជាក់។ ក្នុងនោះដែរ បេក្ខជនត្រូវតែបានដាក់ពាក្យទៅរៀននៅសាកលវិទ្យាល័យណាមួយនៅក្នុងសហភាពអ៊ឺរ៉ុបមុននឹងដាក់ពាក្យដើម្បីបង្ហាញលិខិតទទួលចូលរៀន និងបញ្ជាក់មុខជំនាញឱ្យច្បាស់លាស់ ហើយបេក្ខជនក៏ត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការសាកលវិទ្យាដែលខ្លួនបានជ្រើសរើសផងដែរ។ ជាចុងក្រោយ បេក្ខជនត្រូវតែប្តេជ្ញាចិត្តត្រឡប់មកធ្វើការនៅប្រទេសកម្ពុជាវិញ និងអភិវឌ្ឍទៅលើវិស័យទឹក។

បើតាមប្រភពដដែល សម្រាប់ការដាក់ពាក្យបេក្ខជនត្រូវមាននូវឯកសារមួយចំនួនដូចជា ព្រឹត្តិបត្តពិន្ទុ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងលិខិតឆ្លងដែន ព្រមទាំងលិខិតតេស្តសមត្ថភាពភាសាអង់គ្លេសដែលមានសុពលភាព។ បេក្ខជនត្រូវមានលិខិតណែនាំពីសាលា និងស្ថាប័ន សម្រាប់ថ្នាក់បរិញ្ញាបត្រយ៉ាងហោចណាស់មួយ ថ្នាក់អនុបណ្ឌិតយ៉ាងហោចមណាស់ពីរ និងថ្នាក់បណ្ឌិតយ៉ាងហោចណាស់បី ព្រមទាំងមានលិខិតប្តេជាចិត្តខំសិក្សា(Motivation letter) ។ លើសពីនេះបេក្ខជនត្រូវមានលិខិតដែលទទួលឱ្យចូលរៀនពីសាលានៅអ៊ឺរ៉ុប ប្រវត្តិរូបសង្ខេប និងផែនការសិក្សា និងការស្រាវជ្រាវ។ឯកសារទាំងអស់នេះត្រូវតែជាភាសាអង់គ្លេស ហើយដាក់ជាទម្រង់PDF។

គួរបញ្ជាក់ផងដែរថា អាហារូបករណ៍នេះនឹងគ្រប់ដណ្តប់ទៅលើការសិក្សា ថ្លៃចំណាយក្នុងការរស់នៅ ធានារ៉ាប់រងសុខភាពនិងអត្តប្រយោជន៍ផ្សេងទៀត។ បើបេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណរភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៥។ បេក្ខជនត្រូវពិនិត្យមើលការដាក់ពាក្យឱ្យបានច្បាស់ចៀសវាងកើតមាននូវកំហុសណាមួយ ដែលនឹងចាត់ទុកជាអាសារបង់៕

Khcct banner

អត្ថបទទាក់ទង