681 ezgif.com resize
Swift cc time

FBI អាម៉េរិកប្តេជ្ញាបន្តបោសសម្អាត«ស្គេមអនឡាញ»នៅអាស៊ីអាគ្នេយ៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Scott Schelble អនុប្រធានរងនៃការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) 

អាម៉េរិក៖ លោក Scott Schelble អនុប្រធានរងនៃការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) អាម៉េរិកបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតពីកិច្ចខិតខំប្រឹងប្រែងរបស់ FBI ក្នុងការប្រឆាំងនឹងមជ្ឈមណ្ឌលបោកប្រាស់នៅអាស៊ីអាគ្នេយ៍ថា ស្គេមអនឡាញ គឺជារឿងធំមិនមែនតែកើតឡើងក្នុងប្រទេសវៀតណាម កម្ពុជា ថៃ និងបណ្តាលប្រទេសនៅអាស៊ីអាគ្នេយ៍ផ្សេងៗទៀតនោះទេ លោកថារឿងនេះគឺជារឿងក្នុងតំបន់ដែលត្រូវការកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេសទើបអាចបោសសម្អាតស្គេមអនឡាញបាន។ លោកសង្គត់ធ្ងន់ថា FBI អាម៉េរិកកំពុងតែបន្តក្នុងការសហប្រតិបត្តិការជាមួយបណ្តាលប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងការបង្រ្កាបស្គេមអនឡាញ។

កម្មករ និងជនរងគ្រោះនៃមជ្ឈមណ្ឌលបោកប្រាស់ក្នុងអំឡុងពេលប្រតិបត្តិការបង្ក្រាបដោយកងកម្លាំងឆ្មាំព្រំដែនការ៉ែន (BGF) លើសកម្មភាពខុសច្បាប់នៅបរិវេណឧទ្យាន KK ក្នុងទីប្រជុំជន Myawaddy ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥។ AFP

ឆ្លើយសំណួរពីភ្នាក់ងាររ៉័យទ័រពាក់ព័ន្ធទៅនឹងថាតើក្រុមស្គេមអនឡាញនិងចាក់គ្រិះនៅទីណាបន្តនៅពេលដែលកម្ពុជា និងថៃ ផ្តើមបោសសម្អាតមិនឲ្យសល់ទៀត លោក Scott Schelble បានបញ្ជាក់ថាក្រុមស្គេមអនឡាញធ្វើការងារជាប្រព័ន្ធទោះបីជាចាកចេញពីប្រទេសកម្ពុជា ថៃ និងបណ្តាលប្រទេសទៀតក្តីក៏ក្រុមនេះនៅតែអាចបង្កើតនៅទីតាំងផ្សេងទៀតបាន។ តែលោកបានព្រមានថាទោះបីជាក្រុមស្គេមអនឡាញទៅដល់ទីណាក៏ដោយក៏ សហរដ្ឋអាម៉េរិក និងដៃគូសហប្រតិបត្តិការនាៗនិងបន្តបង្ក្រាបជានិច្ច។

សម្រាប់លោក Scott Schelble ដៃគូសហប្រតិបត្តិការរវាងសហរដ្ឋអាម៉េរិក និងប្រទេសពាក់ព័ន្ធគឺជារឿងសំខាន់បំផុតមួយមុននឹងឈានទៅដល់ការចាប់ខ្លួន និងស្វែងរកទីតាំងក្រុមស្គេមអនឡាញទាំងនោះ៕

Khcct banner

អត្ថបទទាក់ទង