Img 1426
Swift cc time

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀន ១០រូបចូលរួមកម្មវិធីផ្លាស់ប្តូរគ្រូបង្រៀនអន្តរជាតិ កូរ៉េ-កម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ក្រសួងអប់រំ៖ ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនកម្ពុជាចំនួន១០រូប ទៅបង្រៀននៅសាលាគោលដៅចំនួន ០៥នៅសាធារណៈរដ្ឋកូរ៉េ រយៈពេល ៨៩ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦តាមរយៈកម្មវិធីផ្លាស់ប្តូរគ្រូបង្រៀនអន្តរជាតិ កូរ៉េ-កម្ពុជា។ ផុតកំណត់ទទួលពាក្យថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ក្រសួងនឹងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា (០២រូប) មធ្យមសិក្សាបឋមភូមិ (០២រូប) មធ្យមសិក្សាទុតិយភូមិ (០២រូប) គ្រូឧទ្ទេសនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (០២រូប) វិទ្យាស្ថានគរុកោសល្យបាត់ដំបង (០១រូប) និងគ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត (០១រូប)។

បើតាមប្រភពដដែល ដើម្បីដាក់ពាក្យបេក្ខជនត្រូវមានលក្ខណៈសម្បត្តិមួយចំនួនដូចជា ជាគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ជាគ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង។ បេក្ខជនត្រូវមានបទពិសោធន៍ជាគ្រូបង្រៀន និងជាគ្រូឧទ្ទេសពី៣ទៅ៥ឆ្នាំគួបផ្សំជាមួយនឹងលទ្ធផលការងារល្អ។ បេក្ខជនត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រឡើងទៅក្នុងជំនាញអប់រំឬជំនាញដែលពាក់ព័ន្ធ អាចប្រើប្រាស់ភាសាអង់គ្លេសបាន និងអាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកម្មវិធីកុំព្យូទ័រសម្រាប់គាំទ្រការបង្រៀន និងមានផែនការច្បាស់លាស់សម្រាប់បង្រៀន វាយតម្លៃសមត្ថភាពសិស្ស និងអភិវឌ្ឍការបង្រៀន។

មួយវិញទៀតបេក្ខជនត្រូវមានវិជ្ជាជីវៈ ការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវខ្ពស់នៅក្នុងនាមជាអ្នកដំណាងឱ្យវិស័យអប់រំនៅកម្ពុជាលើឆាកអន្តរជាតិ។ បេក្ខជនត្រូវមានការយល់ដឹងពីវប្បធម៌ ប្រពៃណី និងវិន័យការងាអន្តរជាតិ ពិសេសវប្បធម៌កូរ៉េ និងងាយសម្របខ្លួនទៅនឹងបរិបទថ្មី ព្រមទាំងមានគំនិតចែករំលែក ក្រមសីលធម៌ល្អនៅក្នុងការរស់នៅ និងសុខភាពល្អ។

សូមជម្រាបថា ដើម្បីដាក់ពាក្យបេក្ខជនត្រូវភ្ជាប់មកនូវឯកសារមួយចំនួនដូចជា ប្រវត្តិរូបជាភាសាអង់គ្លេស សញ្ញាបត្រដែលបានបញ្ជាក់ពីអាជ្ញាធរពាក់ព័ន្ធ វិញ្ញាបត្រផ្សេងៗបើមាន និងរួបថត ៤x៦ ១សន្លឹក រួចបញ្ជូនសំណុំឯកសារទាំងនោះទៅកាន់តេឡេក្រាមលេខ ០១០ ៦០០ ២៩០។ បេក្ខជនជាប់វគ្គជម្រុះដំបូង នឹងបន្តទៅកាន់វគ្គសម្ភាស និងការធ្វើតេស្តដោយគណៈកម្មការជ្រើសរើស៕

Khcct banner

អត្ថបទទាក់ទង