ភ្នំពេញ៖ ឱកាសសម្រាប់កុមារអាយុចាប់ពី៦-១៥ឆ្នាំ ចូលរួមប្រកួតប្រជែង "សំឡេងខ្ញុំ សម្រាប់កម្ពុជា" ដើម្បីសិស្សានុសិស្សមានឱកាសប្រើប្រាស់ជំនាញធ្វើបទបង្ហាញជាសាធារណៈរបស់ខ្លួន ដើម្បីនិយាយនិងលើកតម្កើងផលិតផលក្នុងស្រុកប្រកបដោយទំនុកចិត្តទៅកាន់ទស្សនិកជនជាតិ និងអន្តរជាតិ។
ការប្រកួតប្រជែង "សំឡេងខ្ញុំសម្រាប់កម្ពុជា" ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុកទៅកាន់ទស្សនិកជនជាតិ និងអន្តរជាតិ លើកទឹកចិត្តដល់សិក្សានុសិស្សធ្វើការស្រាវជ្រាវ និងយល់ដឹងអំពីនវានុវត្តន៍ និងវប្បធម៌ ព្រមទាំងលើកទឹកចិត្តដល់អាណាព្យាបាល អ្នកអប់រំ និងអ្នកឧបត្ថម្ភដើម្បីចូលរួមគាំទ្រលើកកម្ពស់ដល់ការអភិវឌ្ឃន៍យុវជនជំនាន់ក្រោយ និងលើកតម្កើនតម្លៃជាតិ។ បេក្ខជន នឹងមានឱកាសទទួលបាន ប្រាក់រង្វាន់រហូតដល់ ១លានរៀល ម៉ាស៊ីនអានសៀវភៅអេឡិចត្រូនិក១គ្រឿង ព្រមទាំង អាហារូបករណ៍ ១០០%។
ចំពោះលក្ខខណ្ឌក្នុងការចូលរួមប្រកួត បេក្ខជន (ត្រូវមានអាយុចាប់ពី ៦ឆ្នាំ ដល់១៥ឆ្នាំ) តម្រូវឱ្យចុះឈ្មោះតាមរយៈ https://forms.gle/gAxN4AQAGExo3DYc6 ថតវីដេអូនិយាយអំពីផលិតផលខ្មែរណាមួយ (ជាភាសាអង់គ្លេស) និងបង្ហោះវីដេអូក្នុងគេហទំព័រ Facebook របស់អ្នកអាណាព្យាបាលដោយភ្ជាប់ជាមួយ #myvoiceforcambodia #1product1voicekh ។
សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍លើការប្រកួតនេះ សូមចុះឈ្មោះ និងការបង្ហោះវីដេអូ ត្រឹមថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 060 922 484 និង https://t.me/gootalks ៕