ភ្នំពេញ៖ ក្រុមប្រឹក្សាទេសចរណ៍កម្ពុជា កំពុងប្រកាសជ្រើសរើសបុគ្គលិកឱ្យចូលបម្រើការលើមុខដំណែងចំនួន១១ ដែលមានដូចជា មន្រ្តីអភិវឌ្ឍន៍ភាពជាដៃគូ និងទីផ្សារ (Partnership and Market Development officers) សម្រាប់ទីផ្សារអន្តរជាតិដែលរួមមានប្រទេសចិន កូរ៉េ ជប៉ុន បារាំង រុស្សី និងអេស៉្បាញ មន្ត្រីផ្នែកឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយទីផ្សារចិន (Digital & Social Media Officer Chinese Markets) មន្ត្រីទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ(Media Relations Officer) មន្រ្តីស្រាវជ្រាវគោលនយោបាយ និងទីផ្សារ(Policy & Market Research Officer) និង Tourism Digital Distribution Officer។
យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាទេសចរណ៍កម្ពុជា ដើម្បីដាក់ពាក្យចូលបម្រើការងារ បេក្ខជនត្រួវបំពេញនូវលក្ខណ្ឌមួយចំនួនដូចជា ត្រូវមានបរិញ្ញាបត្រលើមុខជំនាញដែលទាក់ទងនឹងមុខងារដែលចង់ជ្រើសរើស។ បេក្ខជនត្រូវមានបទពិសោធន៍ទាក់ទងនឹងជំនាញដែលពាក់ព័ន្ធចាប់ពី២ ទៅ៣ឆ្នាំ និងអាចធ្វើការដោយឯករាជ្យ។បន្ថែមលើនេះ បេក្ខជនត្រូវតែមានជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសទាំងអាន និងសរសេរព្រមទាំង ភាសាជាក់លាក់ទាក់ទងនឹងមុខងារមន្ត្រីអភិវឌ្ឍន៍ជាដៃគូ និងទីផ្សារ។
យោងតាមប្រភពដដែល នៅក្នុងបែបបទនៃការដាក់ពាក្យបេក្ខជនត្រូវមានឯកសារមួយចំនួនដូចជា ប្រវត្តិរូបសង្ខេប និងលិខិតអម។ ក្នុងនោះ នៅក្នុងលិខិតអមបេក្ខជនត្រូវឆ្លើយសំណួរទៅតាមមុខតំណែងនីមួយៗដែលបានជ្រើសរើស។ បេក្ខជនត្រូវសរសេរអំពីផែនការសកម្មភាពការងារចំនួន ៦ខែសម្រាប់កសាងភាពជាដៃគូនៅក្នុងទីផ្សារគោលដៅ និងគោលដៅដែលចង់ធ្វើនៅក្នុងរយៈពេល ៩០ថ្ងៃដំបូង។ ចុងក្រោយគឺ ចរចារពីប្រាក់បៀវត្ស។
សូមជម្រាបថា បើបេក្ខជនមានចំណាប់អារម្មណ៍សូមផ្ញើរឯកសារទៅកាន់អ៊ីម៊ែល [email protected] ជាមួយនឹងចំណងជើង ពាក្យស្នើសុំ(មុខដំណែង) / ឈ្មោះបេក្ខជន ឱ្យបានត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយបេក្ខជនក៏អាចសាកសួរនូវព័ត៌មានបន្ថែមតាមរយៈអ៊ីម៉ែលនេះផងដែរ៕