681 ezgif.com resize
Swift cc time

ក្រសួងប្រៃសណីយ៍ ផ្តល់អាហារូបករណ៍ ៧០កន្លែង សិក្សាជំនាញឌីជីថល នៅវិទ្យាស្ថាន(ISTAD)

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ ប្រកាសផ្តល់អាហារូបករណ៍ ៧០កន្លែងដល់សិស្សានុសិស្សដែលសិក្សាជំនាញដែលទាក់ទងនឹងឌីជីថលចាប់ពីឆ្នាំទី៣ឡើងទៅ សិក្សាទៅលើជំនាញឌីជីថលធំៗដូចជា Full Stack Web Development, Artificial Intelligence, Cybersecurity, Data Analytics, Spring Microservices and DevOps Engineering ។ វគ្គសិក្សានេះនឹងធ្វើឡើងរយៈពេល១០ខែ សិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្ររៀងរាលម៉ោង ១:៣០ ដល់ ៨:៣០ល្ងាច ។ ផុតកំណត់ទទួលពាក្យថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។

យោងតាមគេហទំព័រផ្លូវការរបស់វិទ្យាស្ថាន (ISTAD) តាមរយៈកម្មវិធីអាហារូបករណ៍នេះសិស្សអាចជ្រើសរើសសិក្សាលើជំនាញកម្រិតមូលដ្ឋាន និងកម្រិតខ្ពស់។ សម្រាប់ជំនាញនៅក្នុងកម្រិតមូលដ្ឋានរួមមាន Java Programming, Spring, Spring Boot, Database and Data Modeling, Web Design, Next.JS with TypeScript, UX/UI Concept and Design, Git and Deployment, Basic Web Security, Project Management (SDLC)។ រីឯជំនាញកម្រិតខ្ពស់វិញរួមមាន Spring Microservices, Cyber Security, Data Analytics, DevOps Engineering, Artificial Intelligence (AI) ។ នៅក្នុងនោះផងដែរ ក្រៅពីសិក្សាដោយឥតគិតថ្លៃសិស្សអាចទទួលបានអត្ថប្រយោជន៍ដូចជា ទទួលបានអាជីពច្បាស់លាស់លើជំនាញនីមួយៗ ទទួលនូវការចែករំលែកបទពិសោធន៍ របស់វាគ្មិនល្អៗ និងមានគំនិតបែបអាជីវកម្ម និងដឹកនាំ ព្រមទាំងទទួលបានឱកាសការងារនៅតាមបណ្តាក្រុមហ៊ុនទាំងរដ្ឋ និង ឯកជន ដែលជាដៃគូរបស់វិទ្យាស្ថានផងដែរ។លើសពីនេះ សិស្សក៏អាចមានឱកាសបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ផងដែរថា សិស្សអាចដាក់ពាក្យតាមរយៈ តំណរភ្ជាប់ ហើយចូលរួមប្រឡងទៅលើមុខវិជ្ជា English writing និងគណិតវិទ្យានៅថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ។ សម្រាប់ព័ត៌មានលម្អិតពីអាហារូបករណ៍ និងការដាក់ពាក្យ សូមចូលតាមរយៈតេឡេក្រាមខាងក្រោម៖ https://t.me/+WOvD_rXQ3RM1ZDE1

Khcct banner

អត្ថបទទាក់ទង