អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ត្រាំ បានបញ្ជាមន្រ្តីពាក់ព័ន្ធបញ្ចេញឯកសារសម្ងាត់អំពីមនុស្សក្រៅភព អេលាន (ALIEN) ចំណាត់ការរបស់លោកត្រាំធ្វើឡើងបន្ទាប់ពីអតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា ប្រាប់ក្នុងកម្មវិធីផតខាសរបស់ លោក Brian Tyler Cohenថា «មនុស្សភពក្រៅមានពិត» ការអះអាងរបស់លោក បារ៉ាក់ អូបាម៉ា ត្រូវបានលោកដូណាល់ត្រាំថាលោកអូបាម៉ាមិនគួរធ្វើបែបនេះប្រាប់រឿងសម្ងាត់អញ្ចឹងឡើយ លោកត្រាំចាត់ទុកការអះអាងរបស់លោកអូបាម៉ាជាកំហុសដ៏ធំមួយដែលបញ្ចេញព័ត៌មានបែបនេះទៅខាងក្រៅ។
ថ្លែងតាមប្រព័ន្ធ TRUST SOCIAL លោកដូណាល់ត្រាំបានបញ្ជាក់ថាដោយផ្អែកលើចំណាប់អារម្មណ៍យ៉ាងខ្លាំងដែលបានបង្ហាញកន្លងទៅនេះ ខ្ញុំនឹងដឹកនាំរដ្ឋមន្ត្រីក្រសួងសង្គ្រាម និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីចាប់ផ្តើមដំណើរការនៃការកំណត់អត្តសញ្ញាណ និងចេញផ្សាយឯកសាររបស់រដ្ឋាភិបាលទាក់ទងនឹងជីវិតក្រៅភព និងរឿងរ៉ាវក្រៅភពផែនដី ដូចជាបាតុភូតផ្លូវអាកាសមិនស្គាល់អត្តសញ្ញាណ (UAP) និងវត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណ (UFO) និងព័ត៌មានផ្សេងទៀតទាំងអស់ដែលទាក់ទងនឹងបញ្ហាស្មុគស្មាញ។
គួររម្លឹកថាអតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា បានប្រាប់ពិធីករផតខាស លោក Brian Tyler Cohen ថា លោកគិតថាមនុស្សភពក្រៅមានពិតនៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ លោក អូបាម៉ា បាននិយាយថា «ពួកគេពិតជាមានមែន ប៉ុន្តែខ្ញុំមិនបានឃើញពួកគេទេ ហើយពួកគេមិនត្រូវបានរក្សាទុកនៅក្នុងតំបន់ 51 ទេ» លោកបន្តទៀតថាមិនមានកន្លែងក្រោមដីទេ លុះត្រាតែមានការឃុបឃិតដ៏ធំសម្បើមណានេះ ហើយពួកគេបានលាក់វាពីប្រធានាធិបតីសហរដ្ឋអាម៉េរិក៕