681 ezgif.com resize
Swift cc time

កិច្ចប្រជុំ«ក្រុមប្រឹក្សាសន្តិភាព»ចាប់ផ្តើមតែគ្មានវត្តមានសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខរបស់UN

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អាម៉េរិក៖ កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព បានចាប់ផ្តើម នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ម៉ោងនៅអាម៉េរិក។ កិច្ចប្រជុំដឹកនាំដោយលោក ដូណាល់​ ត្រាំ ជា​ស្ថាប​និកនៃក្រុមប្រឹក្សាសន្តិភាព និងមានការចូលរួមពីមេដឹកនាំជាច្រើនប្រមាណ៤៧ប្រទេស ក្នុងនោះក៏មានវត្ត មានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

កិច្ចប្រជុំនេះ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញ នៅតំបន់ហ្គាហ្សា។ ជាមួយគ្នានេះដែរ មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថានឹងពិភាក្សា គ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

តែយ៉ាងណាក្តី កិច្ចប្រជុំនេះ មិនមានវត្តមានសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចជាបារាំង អង់គ្លេស រុស្ស៊ី និង ចិន នោះទេ។ 


Khcct banner

អត្ថបទទាក់ទង