កណ្តាល៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យការដ្ឋាន និងវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការចាក់ដីក្នុងបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ៦អា និងគម្រោងជ្រែមួយរយ។
គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និង គម្រោងផ្លូវជាតិលេខ៦អា មានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។បច្ចុប្បន្ន ក្រសួងរៀបចំដែនដី កំពុងព្យាយាមជួយដោះស្រាយវិវាទនៃគម្រោងនេះ តាមរយៈឈរលើគោលការណ៍ដោះស្រាយមិនឲ្យអតិថិជន ខាតបង់អត្ថប្រយោជន៍ឡើយ។
ចំណែកបុរី ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់ពីការស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្ដសកម្មភាពការចាក់ដី ការសាងសង់ និងការប្រគល់ប្លង់ រហូតបញ្ចប់គម្រោងទាំងស្រុង៕