ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ បានរៀបចំពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋា ភិបាលជប៉ុន ត្រូវបានប្រារព្វឡើងនៅស្ថានទូតជប៉ុន។ជាជំនួយចំនួនជាង៣១ម៉ឺនដុល្លារ ជួយពង្រឹង និងពង្រីកការថែទាំវះកាត់នៅក្នុងតំបន់ភូមិភាគឦសាន្តរបស់កម្ពុជា។
យោងតាម ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់ “គម្រោងពង្រឹង និងពង្រីកការថែទាំវះកាត់នៅក្នុងតំបន់ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា” ជាមួយអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្រ្គោះអន្តរជាតិ (FIDR) (ថវិកាចំនួន ៣១៦,៤៨៤ ដុល្លារអាមេរិក)។
បើតាមលោក អ៊ូអិណុ អាត់ស៊ូស៊ី លោកសង្ឃឹមថាជំនួយឥតសំណងនេះ នឹងជួយលើកកម្ពស់សុវត្ថិភាព និងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោង ក៏ដូចជាលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត។