ភ្នំពេញ៖ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី ១៦ កុម្ភៈ បានរៀបចំពិធីប្រគល់គ្រឿងឥស្សរិយយស និងលិខិតសរសើរជូន លោក គឹម វ៉ាន់នី អតីតបុគ្គលិកក្នុងស្រុកនៃស្ថានទូតជប៉ុន ក្នុងឱកាសនៃពិធីប្រគល់គ្រឿងឥស្សរិយយសដល់ជនបរទេសនារដូវស្លឹកឈើជ្រុះ សម្រាប់ឆ្នាំ ២០២៥។
យោងតាមទូតជប៉ុន លោក ឯកអគ្គរាជទូត អ៊ូអិណុ បានសម្តែងការអបអរសាទរ និងថ្លែងអំណរគុណចំពោះលោក គឺម វ៉ាន់នី ក្នុងការរួមចំណែកលើសកម្មភាពការទូតរបស់ប្រទេសជប៉ុន ក្នុងនាមជាសមាជិកស្ថានទូតអស់រយៈពេល ២២ ឆ្នាំ។ ជាការឆ្លើយតប លោកគឺម វ៉ាន់នី បានសម្តែងសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្នុងការទទួលនូវគ្រឿងឥស្សរិយយស និងលិខិតសរសើរនេះផងដែរ។
បើតាមទូតជប៉ុន បុគ្គលិកទាំងអស់នៃស្ថានទូតជប៉ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែកការងារដ៏យូរអង្វែង របស់លោក គឹម វ៉ាន់នី។