681 ezgif.com resize
Swift cc time

ជប៉ុនដោះលែងប្រធានក្រុម«ទូកនេសាទ»ចិនក្រោយពីចិនអន្តរាគមន៍ការទូត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

នាវាល្បាតនេសាទជប៉ុន "Hakuo Maru" (ឆ្វេង) និងនាវានេសាទចិន (ស្តាំ) កំពុងធ្វើដំណើរនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុននៅឆ្នេរសមុទ្រខេត្ត Nagasaki មុនពេលឃាត់ខ្លួនក្រុមនាវិក។ រូបភាព៖ AFP

តូក្យូ៖ អាជ្ញាធរជប៉ុនបានសម្រេចដោះលែងប្រធានក្រុមទូកនេសាទចិនម្នាក់កាលពីយប់ថ្ងៃសុក្រ (១៣ កុម្ភៈ) ការដោះលែងនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីការចាប់ខ្លួនប្រធានក្រុមទូកនេសាទចិន និងរឹបអូសទូកនេសាទចិនក្រោមបទចោទថាទូកនេសាទចិនមិនបានគោរពតាមបទបញ្ជា និង​គេចវេះ មិនឲ្យមន្រ្តីក្នុងមូលដ្ឋានត្រួតពិនិត្យទូកនេសាទរបស់ខ្លួន។

យោងតាមការចេញផ្សាយដោយ The Japan Times ជប៉ុនបានដោះលែងប្រធានក្រុមទូកនេសាទរបស់ចិនដែលបានចាប់ខ្លួនទៅវិញហើយ ក៏ប៉ុន្តែក្នុងសេចក្តីរាយការណ៍របស់ប្រភពដដែលមិនបានបញ្ជាក់ថាតើអ្នក១១នាក់ផ្សេងទៀត និងទូកនេសាទដែលបានរឹបអូសនោះជប៉ុនបានដោះលែងទាំងអស់រឺយ៉ាងណានោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian

គួរកត់សម្គាល់ថាការសម្រេចដោះលែងប្រធានក្រុមទូកនេសាទរបស់ចិននេះធ្វើឡើងតែមួយថ្ងៃបន្ទាប់ពីការចាប់ខ្លួន និងការអន្តរាគមន៍ការទូតពីប្រទេសចិនដោយអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian ជំរុញឱ្យប្រទេសជប៉ុនគោរពតាមកិច្ចព្រមព្រៀងនេសាទចិន-ជប៉ុនដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីកន្លងមក ដោយក្នុងនោះលោកបានបញ្ជាក់ថាប្រទេសចិនសង្ឃឹមថាភាគីជប៉ុននឹងគោរពតាមកិច្ចព្រមព្រៀងនេសាទចិន-ជប៉ុនយ៉ាងតឹងរ៉ឹង ធានាការអនុវត្តច្បាប់ដោយមិនលំអៀង និងការពារសុវត្ថិភាពរបស់នាវិកចិន និងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ៕

Khcct banner

អត្ថបទទាក់ទង