681 ezgif.com resize
Swift cc time

ក្រសួងសេដ្ឋកិច្ច ប្រកាសជ្រើសរើសបុគ្គលិកកិច្ចសន្យាផ្នែកបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច ប្រកាសជ្រើសរើសបុគ្គលិកកិច្ចសន្យាចំនួន ៥រូបចូលបម្រើការងារនៅក្នុងលេខាធិការដ្ឋានក្រុមការងារបច្ចេកទេសនៃក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាន។នៅក្នុងនោះមុខដំណែងមានដូចជា មន្ត្រីផ្នែកគ្រប់គ្រងប្រតិបត្តិការសុវត្ថិភាពកម្រិត១ (២រូប) មន្ត្រីផ្នែកគ្រប់គ្រងប្រតិបត្តិការសុវត្ថិភាពកម្រិត ២ (២រូប) និងមន្រ្តីជាន់ខ្ពស់ផ្នែកអភិបាលកិច្ច និងហានិភ័យបច្ចេកវិទ្យា(១រូប)។

រូបភាព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច សម្រាប់ការដាក់ពាក្យតម្រូវឱ្យបេក្ខជនត្រូវមានបរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាព័ត៌មាន ឬសញ្ញាបត្រដែលមានតម្លៃស្មើ។ លើសពីនេះ ត្រូវមានបទពិសោធន៍ការងារទាក់ទងនឹងសន្តិសុខបច្ចេកវិទ្យាព៍ត៌មានយ៉ាងតិច ៣ឆ្នាំ និងមានចំណេះដឹងច្បាស់លាស់ទាក់ទងនឹងមុខងារដែលជ្រើសរើស។ ក្នុងនោះបេក្ខជនក៏ត្រូវមានចំណេះដឹងភាសាអង់គ្លេសស្ទាត់ជំនាញទាំងអាន សរសេរ និងនិយាយ និងមានអាកប្បកិរិយាសមរម្យ ស្មោះត្រង់ មានឆន្ទៈបំពេញការងារឱ្យមានល្អ ព្រមទាំងពុំធ្លាប់ជាប់បទឧក្រិដ្ឋពីមុនមក។

គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ តំណរភ្ជាប់។បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍បំពេញមុខងារទាំងនេះ សូមផ្ញើរ ប្រវត្តិរូបសង្ខេប លិខិតអម និងឯកសារយោងដែរលពាកព័ន្ធទៅកាន់អ៊ីម៉ែល៖ [email protected] ឱ្យបានត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង