681 ezgif.com resize
Swift cc time

លោក អនុទីន បដិសេធ ការចោទប្រកាន់ ថា«ប្រើអំណាច»ជ្រៀតជ្រៀតការបោះឆ្នោតជាតិថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ លោក អនុទីន ចាន់វីរៈគុល ដែលបានឈ្នះសម្លេងឆ្នោតជាតិថៃនៅថ្ងៃ៨កុម្ភៈថ្មីៗនេះជិត២០០អសនៈ(យោងតាមលទ្ធផលមិនផ្លូវការ) បានច្រានចោលការចោទប្រកាន់ពីបណ្តាញអង្គការសង្គមស៊ីវិលថៃដែលចោទប្រកាន់ថា លោកបានប្រើអំណាចក្នុងនាមនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃជ្រៀតជ្រែកក្នុងការបោះឆ្នោតជាតិថៃកាលពីថ្ងៃទី៨ កុម្ភៈ កន្លងទៅ។ទាក់ទិននឹងការចោទប្រកាន់នេះ លោកអនុទីន បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលចាំផ្ទៈរបស់លោក មិនមានជាប់ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតនោះទេ ព្រោះវាជាភារកិច្ចផ្តាច់មុខរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃតែប៉ុណ្ណោះ។នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃ The Standard ថ្ងៃ១២ កុម្ភៈ។

លោកក៏បានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ការបោះឆ្នោតនេះមានតម្លាភាព និងគ្មានការលួចបន្លំឡើយ ដោយសារមានតំណាងបក្សនយោបាយតាមដានយ៉ាងដិតដល់នៅតាមការិយាល័យបោះឆ្នោត។

ឆ្លើយតបទៅនឹងការស្នើសុំឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅទូទាំងប្រទេស លោក អនុទីន បញ្ជាក់ថា វាអាស្រ័យលើការសម្រេចចិត្តរបស់ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ តែប៉ុណ្ណោះ។

ជាចុងក្រោយ លោកអនុទីនបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់រង់ចាំការប្រកាសលទ្ធផលផ្លូវការពី គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ដើម្បីឱ្យរដ្ឋាភិបាលថ្មីអាចចាប់ផ្តើមដំណើរការបានឆាប់រហ័ស។

Khcct banner

អត្ថបទទាក់ទង