Img 1426
Swift cc time

អង់គ្លេស ផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតសម្រាប់ «ស្រ្តីក្នុងវិស័យ STEM» ដែលមានតម្លៃសិក្សារហូតដល់ ៤ម៉ឺនផោន

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ស្ថានទូតអង់គ្លេស៖ ក្រុមប្រឹក្សាចក្រភពអង់គ្លេស ផ្តល់ឱកាសអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ៩០កន្លែងដល់ស្រ្តីមកពីប្រទេសគោលដៅចំនួន៣០ ដែលរួមមានកម្ពុជាឱ្យសិក្សាបន្តទៅលើជំនាញទាក់ទងនឹងវិស័យ STEM នៅបណ្តាសាកលវិទ្យាល័យឈានមុខគេនៅចក្រភពអង់គ្លេស។ ចំពោះនិស្សិតកម្ពុជាអាចទៅសិក្សានៅសាកលវិទ្យាល័យចំនួន២ ដែលរួមមាន Cranfield University និងUniversity of Stirling

យោងតាមគេហទំព័រផ្លូវការរបស់ក្រុមប្រឹក្សាចក្រភពអង់គ្លេស អាហារូបករណ៍នេះនឹងគ្របដណ្តប់ទៅលើថ្លៃសិក្សាដែលមានតម្លៃរហូតដល់ ៤០០០០ផោន ថ្លៃស្នាក់នៅ ធានារ៉ាប់រងសុខភាព ថ្លៃធ្វើដំណើរទៅមក និងទិដ្ឋាការ ការចំណាយលើការរស់នៅ និងធ្វើដំណើរ។ មួយវិញទៀត នេះជាឱកាសសម្រាប់បេក្ខជននៅក្នុងការផ្សារភ្ជាប់បណ្តាញជាមួយអតិតនិស្សិតដែលធ្លាប់បានទទួលអាហារូបករណ៍ និងនិស្សិតនៅចក្រភពអង់គ្លេស។ សម្រាប់ពត៌មានបន្ថែម និងការដាក់ពាក្យសូមចូលទៅកាន់ តំណរភ្ជាប់

បើតាមប្រភពដដែល នៅក្នុងដំណើរការនៃការដាក់ពាក្យអាហារូបករណ៍ បេក្ខនារីត្រូវតែចូលទៅបំពេញពាក្យនៅតាមសាកលវិទ្យាល័យណាមួយដែលខ្លួនពេញចិត្តឱ្យបានត្រឹមត្រូវ បន្ទាប់មកសាកលវិទ្យាល័យនោះនឹងទាក់ទងត្រឡប់មកវិញ ហើយចំពោះកាលបរិច្ឆេទនៃការដាក់ពាក្យវិញគឺអាស្រ័យលើសាកលវិទ្យាល័យនីមួយៗ។ បន្ថែមពីនេះទៀត បេក្ខជនត្រូវមានឯកសារមួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណ ឯកសារតេស្តភាសាអង់គ្លេស (ពិន្ទុអាស្រ័យលើសាលា និងជំនាញដែលជ្រើសរើស) សញ្ញាបត្របរិញ្ញាបត្រ ព្រឹត្តិបត្តពិន្ទុ និងលិខិតឆ្លងដែន។បេក្ខជនត្រូវតែជានិស្សិត នៅក្នុងវិស័យSTEM និងមិនមានទទួលបានការឧបត្ថម្ភផ្សេងៗក្រៅពីអាហារូបករណ៍នេះ ហើយវិលត្រឡប់មកបំពេញការងាររយៈពេល២ឆ្នាំនៅមាតុភូមិវិញ។

គួររម្លឹកផងដែរថា អាហារូបករណ៍នេះបានដំណើរការរយៈពេល ៥ឆ្នាំហើយនិងបានផ្តល់អាហារូបករណ៍ដល់និស្សិតជាង ៥០០នាក់។ ចំពោះអាហារូបករណ៍នេះនឹងបានផ្តល់អាទិភាពដល់អ្នកដែលពុំធ្លាប់មានបទពិសោធន៍សិក្សានៅក្រៅប្រទេសជាពិសេសចក្រភពអង់គ្លេស។

Khcct banner

អត្ថបទទាក់ទង