ក្រសួងអប់រំ៖ ក្រសួងការបរទេស ប្រកាសជ្រើសរើសបុគ្គិកអប់រំចំនួន ១០នាក់ឱ្យដាក់ពាក្យចូលរួមវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសដាក់ពាក្យចូលរួមវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសលើកទី ៦៤(NZEL TO 64) ក្រោមប្រធានបទ “ការអប់រំ”។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ ឱកាសនេះបើកសម្រាប់បុគ្គលិកអប់រំដែលមានអាយុ ចាប់ពី២៥ ដល់៤៥ឆ្នាំ និងមានចំណេះដឹងភាសាអង់គ្លេសកម្រិតពី IELTS 4.5 ទៅ 5.5 ដែលមិនតម្រូវឱ្យមានសញ្ញាបត្រ IELTS នោះទេ។ មួយវិញទៀតវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសនេះចែកចេញជាបីដំណាក់កាល។ ដំណាក់កាលទីមួយ ជាការសិក្សាតាមរយៈប្រព័ន្ធអនឡាញពីខែកក្កដា ដល់ខែសីហា។ ដំណាក់កាលទីពីរ សិក្សានៅប្រទេសនូវែលសេឡង់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ដំណាក់កាលទី៣ ត្រឡប់មកសិក្សានៅក្នុងប្រទេសវិញ ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២៧។
សូមជម្រាបថា សម្រាបបេក្ខជនមានចំណាប់អារម្មណ៍សូមយកពាក្យទៅដាក់ដោយផ្ទាល់នៅនាយកដ្ឋានធនធានមនុស្ស នៃក្រសួងអប់រំឱ្យបានត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 070 970 809 ដើម្បីទទួលបានសំណុំឯកសារដើម្បីបំពេញពាក្យ៕