681 ezgif.com resize
Swift cc time

ឥណ្ឌូនេស៊ីត្រៀមបញ្ជូនទ័ព ៨០០០នាក់ទៅហ្គាហ្សា ដើម្បីគាំទ្រផែនការសន្តិភាពរបស់ដូណាល់ត្រាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីឥណ្ឌូនេស៊ី និង ប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ

ហ្សាការតា៖ ឥណ្ឌូនេស៊ីកំពុងត្រៀមបញ្ជូនកងទ័ពរហូតដល់ ៨០០០នាក់ទៅកាន់តំបន់ហ្គាហ្សា ដើម្បីគាំទ្រក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលនេះនឹងឱ្យឥណ្ឌូនេស៊ីក្លាយជាប្រទេសដំបូងគេដែលបានបញ្ជូនទ័ពទៅកាន់តំបន់ហ្គាហ្សាតាមផែនការសន្តិភាព និងស្តាតំបន់ខូចខាតសារឡើងវិញ។

យោងតាមនាយសេនាធិការកងទ័ពឥណ្ឌូនេស៊ី ឧត្តមសេនីយ៍ Maruli Simanjuntak បានបញ្ជាក់ថាផែនការនេះនៅតែជាជំហានដំបូង ហើយព័ត៌មានលម្អិតដូចជាចំនួនកងទ័ពដែលនឹងត្រូវដាក់ពង្រាយមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ លោកអះអាងទៀតថាកងពលតូចមួយ ដែលនឹងត្រូវដាក់ពង្រាយអាចមានចន្លោះពី ៥០០០ ទៅ ៨០០០នាក់។ លោកមិនបានបញ្ជាក់ថាកងទ័ពនឹងត្រូវបានដាក់ពង្រាយសម្រាប់សកម្មភាពអ្វីនោះទេ ប៉ុន្តែនឹងផ្តោតលើតម្រូវការមនុស្សធម៌ និងការកសាងឡើងវិញនៃតំបន់ដែលរងការខូចខាត។

ឧត្តមសេនីយ៍ Maruli Simanjuntak

គួររម្លឹកថាប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ធ្លាប់បានអះអាងកាលពីក្នុងខែកញ្ញា ឆ្នាំ ២០២៥ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិថា ឥណ្ឌូនេស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពយ៉ាងហោចណាស់ ២០,០០០ នាក់នៅហ្គាហ្សា៕

Khcct banner

អត្ថបទទាក់ទង