681 ezgif.com resize
Swift cc time

ចិនកាត់ទោស សេដ្ឋីព័ត៌មាន Jimmy Lai ឱ្យជាប់ពន្ធនាគារ២០ឆ្នាំពីបទ រិះគន់តុលាការជាន់ខ្ពស់ និងបោះពុម្ពផ្សាយអត្ថបទញុះញង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Jimmy Lai វ័យ ៧៨ ឆ្នាំ ជាអ្នកជំនួញផង និងសេដ្ឋីព័ត៌មាន ហើយក៏ជាអ្នករិះគន់ចិនដ៏ល្បីបំផុតប្រចាំទីក្រុងហុងកុង

ហុងកុង៖ លោក Jimmy Lai វ័យ ៧៨ ឆ្នាំ ជាអ្នកជំនួញផង និងសេដ្ឋីព័ត៌មាន ហើយក៏ជាអ្នករិះគន់ចិនដ៏ល្បីបំផុតប្រចាំទីក្រុងហុងកុង ត្រូវបានកាត់ទោសនៅថ្ងៃចន្ទ (ថ្ងៃទី ៩ ខែកុម្ភៈ) នេះឲ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំលើបទចោទប្រកាន់ពីរពីបទឃុបឃិតគ្នាជាមួយកងកម្លាំងបរទេស និង ការបោះពុម្ពផ្សាយអត្ថបទញុះញង់ដែលនេះជារឿងក្តីទើបតែសម្រេចទោសចុងក្រោយបន្ទាប់ពីសុំណំរឿងជិត ៥ ឆ្នាំ ។ លោក Lai ក៏ធ្លាប់ជាស្ថាបនិកនៃកាសែត Apple Daily ដ៏ខ្លាំងក្លាបំផុតមួយ ប៉ុន្តែត្រូវបានបិទទ្វារ និងត្រូវបានចាប់ខ្លួន។

យោងតាមចៅក្រមសន្តិសុខជាតិទាំងបីរូបប្រចាំទីក្រុងហុងកង បានបញ្ជាក់ថា ការកាត់ទោសរយៈពេល ២០ ឆ្នាំរបស់តុលាការ គឺស្ថិតនៅក្នុងកម្រិតនៃការផ្តន្ទាទោសដ៏ធ្ងន់ធ្ងរបំផុតសម្រាប់បទល្មើសដែលលោកបានប្រព្រឹត្ត។ ចៅក្រមបានអះអាងទៀតថា ការកាត់ទោសលោក Lai ដោយសារតែការរកឃើញ និង មានភស្តុតាងបង្ហាញថាលោកជាមេខ្លោង និង ជាកម្លាំងជំរុញនៅពីក្រោយការឃុបឃិតគ្នាជាមួយបរទេស។

ក្រៅពីលោក Lai អតីតបុគ្គលិកជាន់ខ្ពស់ចំនួនប្រាំមួយនាក់របស់ Apple Daily និងសកម្មជនម្នាក់ និង ជំនួយការផ្នែកច្បាប់ម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពីប្រាំមួយទៅដប់ឆ្នាំ។ ចៅក្រមបញ្ជាក់ទៀតថាក្នុងករណីនេះ លោក Lai ជាមេខ្លោងនៃការឃុបឃិត និង ត្រូវបានចោទប្រកាន់ ដូច្នេះលោកត្រូវទទួលទោសធ្ងន់ធ្ងរជាងគេ៕

Khcct banner

អត្ថបទទាក់ទង