ចិន៖ អតីតយុទ្ធជនចិនសន្យានឹងធ្វើតាមលោកប្រធានស៊ីគ្រប់យ៉ាងដើម្បីនាំយកចិនទៅយុគសម័យថ្មីការសន្យាបែបនេះរបស់ក្រុមអតីតយុទ្ធជនចិនធ្វើឡើងក្នុងដំណើរនៃការចុះសួរសុខទុក្ខរបស់លោកស៊ីទៅកាន់ទីក្រុងប៉េកាំងក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ។ក្នុងដំណើរនោះលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក៏បានផ្ញើសារជូនពរបុណ្យចូលឆ្នាំថ្មីដល់អតីតយុទ្ធជនយោធារបស់ប្រទេសចិនកាលពីថ្ងៃទី ៧ ខែ កុម្ភៈ ។
លោក ស៊ី ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មការយោធាកណ្តាល (CMC) បានពាំនាំការសួរសុខទុក្ខនេះ និងចុះទៅជជែកគ្នាដោយផ្ទាល់ជាមួយអតីតយុទ្ធជនយោធាចិន ដោយក្នុងការចុះសួរសុខទុកនេះលោកក៏បានរៀបចំពិធីជប់លៀងដែលរៀបចំដោយ CMC (គណៈកម្មការយោធាកណ្តាល ចិន) សម្រាប់មន្ត្រីយោធាចូលនិវត្តន៍នៃកងទ័ពដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។
ដោយមានការអបអរសាទរយ៉ាងកក់ក្តៅ លោក ស៊ី បានជជែកជាមួយអតីតយុទ្ធជន ដោយសាកសួរអំពីសុខភាព និងស្ថានភាពរស់នៅរបស់អតីតយុទ្ធជនចិន។ អតីតយុទ្ធជនបានសន្យាថានឹងប្រមូលផ្តុំគ្នាយ៉ាងជិតស្និទ្ធនៅជុំវិញគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន ដោយមានសមមិត្ត ស៊ី ជីនពីង ជាមេដឹកនាំរបស់ខ្លួន និងប្តេជ្ញាធ្វើសកម្មភាពតាមគំនិតរបស់ ស៊ី ជីនពីង ស្តីពីការពង្រឹងយោធាជាដើម។ ក្រុមអតីតយុទ្ធជនបានសន្យាថានឹងទទួលបានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីសារៈសំខាន់ ការបង្កើតជំហរស្នូលរបស់សមមិត្ត ស៊ី ជីនពីង នៅក្នុងគណៈកម្មាធិការកណ្តាលបក្ស និងនៅក្នុងបក្សទាំងមូល និងធ្វើតាមនៃគំនិតណែនាំរបស់លោក ស៊ី ជីនពីង ស្តីពីសង្គមនិយមជាមួយនឹងលក្ខណៈចិនសម្រាប់យុគសម័យថ្មី។
អតីតយុទ្ធជនក៏បានសន្យាដោយមនសិការថានឹងគាំទ្រជំហរ និងការសម្រេចចិត្តរបស់សមមិត្ត ស៊ី ជីនពីង នៅក្នុងគណៈកម្មាធិការកណ្តាលបក្ស និងនៅក្នុងបក្សទាំងមូល ព្រមទាំងគាំទ្រអំណាចរបស់គណៈកម្មាធិការកណ្តាល៕