681 ezgif.com resize
Swift cc time

បក្សជប៉ុន LDP របស់លោកស្រី «តាកាអ៊ីឈី»បន្តឈ្នះឆ្នោតភ្លូកទឹកភ្លូកដី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោកស្រី តាកាអ៊ីឈី

ជប៉ុន៖ គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រី តាកាអ៊ីឈីបានឈ្នះឆ្នោតទទួលបានអាសនៈយ៉ាងភ្លូកទឹកភ្លូកដីដោយបក្សលោកស្រីទទួលបានសម្លេង ៣៥២ ក្នុងចំណោម ៤៦៥ អាសនៈនៅក្នុងសភាតំណាងរាស្ត្រជប៉ុន តួលេខដែលប្រមូលបានដោយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK បានបង្ហាញថា ដោយគណបក្ស LDP របស់លោកស្រីតែតែមួយប៉ុណ្ណោះទទួលបានសំឡេងភាគច្រើន ដែលនេះនាំមុខដាច់គេ។

យោងតាមតួលេខរបស់ NHK ដៃគូប្រកួតប្រជែងបច្ចុប្បន្នរបស់បក្ស LDP គឺគណបក្សនវានុវត្តន៍ជប៉ុន ទទួលបាន ៣៦ អាសនៈ ដោយគណបក្សប្រឆាំងឈ្នះសរុប ១១៣ អាសនៈតែប៉ុណ្ណោះ ខណៈដែលលោកស្រី តាកាអ៊ីឈីបានឈ្នះឆ្នោតទទួលបាន៣៥២ ក្នុងចំណោម ៤៦៥ អាសនៈនៅក្នុងសភាតំណាងរាស្ត្រជប៉ុន។

ក្នុងលទ្ធផលនៃជ័យជម្នះរបស់លោកស្រីតាកាអ៊ីឈី ប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ បានអបអរសាទរលោកស្រី រួចហើយចំពោះជ័យជម្នះដែលលោកបានព្យាករណ៍ទុក លោកត្រាំថាលោកស្រីជាមេដឹកនាំដែលគួរឱ្យគោរព និងមានប្រជាប្រិយភាពខ្ពស់។ត្រាំបានសរសេរនៅប្រព័ន្ធផ្សព្វផ្សាយ Truth Social របស់លោកថាខ្ញុំសូមជូនពរឱ្យអ្នកទទួលបានជោគជ័យដ៏អស្ចារ្យក្នុងការអនុម័តរបៀបវារៈអភិរក្សនិយម សន្តិភាពតាមរយៈកម្លាំង និងលទ្ធផលបោះឆ្នោត។ លោកដូណាល់ត្រាំរៀបរាប់ទៀតថាប្រជាជនដ៏អស្ចារ្យនៃប្រទេសជប៉ុន ដែលបានបោះឆ្នោតដោយភាពរីករាយបែបនេះ នឹងតែងតែមានការគាំទ្រយ៉ាងខ្លាំងពីខ្ញុំ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក៏បានអបអរសាទរលោកស្រី តាកាអ៊ីឈី ចំពោះលទ្ធផលដ៏សំខាន់នេះ ដោយលោកមានប្រសាសន៍ថា លោកមានទំនុកចិត្តថា មិត្តភាពរបស់ឥណ្ឌា និងជប៉ុនអាចត្រូវបាននាំទៅដល់កម្ពស់កាន់តែខ្ពស់៕ 

Khcct banner

អត្ថបទទាក់ទង