ថៃ៖ យោងតាមសេចក្ដីរាយការណ៍ពីខេត្តណាន ប្រទេសថៃ បានឱ្យដឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ កំពុងពិចារណាក្នុងការរៀបចំការបោះឆ្នោតសារជាថ្មីនៅក្នុងស្រុកចំនួន២ ក្នុងខេត្តណាន ក្រោយ មានករណី «ហែកសន្លឹកឆ្នោតខុសបច្ចេកទេស» ចំនួន ៦៩ សន្លឹក ដែលបង្កឡើងដោយកំហុសមន្ត្រីបោះឆ្នោត។ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ភ្លាមៗនោះ បានបញ្ជាឱ្យដកតំណែងមន្ត្រីទាំងនោះ ហើយដាក់អ្នកថ្មីជំនួសវិញ ដើម្បីធានាឱ្យបាននូវតម្លាភាពនៃការបោះឆ្នោត។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ Khaosod ផ្សាយថ្ងៃ៨ កុម្ភៈ។
សូមបញ្ជាក់ថា ការបោះឆ្នោតថៃកំពុងប្រព្រឹត្តទៅនៅក្នុងថ្ងៃ ៨កុម្ភៈ នេះ ដោយមានគណបក្សធំៗចំនួន៤ចូលរួមប្រកួត ហើយគណបក្សដែលឈ្នះ ត្រូវបានគេរំពឺងថាអាចដឹកនាំប្រទេសថៃក្នុងរយៈពេលយ៉ាងខ្លីខាងមុខនេះ។