681 ezgif.com resize
Swift cc time

ក្រសួងអប់រំ សហការជាមួយអង្គការ World Vision និងក្រុមហ៊ុន កុងហ្វូ ឃីតឈិន ចែកសម្ភារសិក្សានិងសម្ភារបង្រៀន ដល់កុមារ និងគ្រូ ក្នុងជំរំសុវត្ថិភាព

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ឧត្តរមានជ័យ៖ ក្រសួងអប់រំ សហការជាមួយ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា និងក្នុងភាពជាដៃគូជាមួយ ក្រុមហ៊ុន កុងហ្វូ ឃីតឈិន នៅថ្ងៃទី៧កុម្ភៈនេះ កំពុងផ្តល់ជូនសម្ភារៈបង្រៀននិងរៀន ចំនួនជាង ៤១ ប្រភេទ ដល់សិស្សានុសិស្សចំនួនជាង៥.៨៨០ នាក់ លោកគ្រូអ្នកគ្រូចំនួន៩៤នាក់ ដែលកំពុងរៀន និងបង្រៀនក្នុង សាលាបណ្តាះអាសន្ន នៃជំរុំសុវត្ត្ថិភាពខេត្តឧត្តរមានជ័យ ដើម្បីជំរុញការបន្តការសិក្សារបស់កុមារទោះស្ថិតក្នុងស្ថានភាព ភៀសសឹកក្តី។

ជាក់ស្តែង ក្នុងថ្ងៃនេះ កុមារប្រមាណជាង ៤០០នាក់ និងគ្រូបង្រៀនចំនួន៤០នាក់ ដែលកំពុងរៀន នឹងបង្រៀន ក្នុង ជំរំសុវត្ថិភាពវត្តបាត់ថ្កៅបានទទួលបានកញ្ចប់សម្ភាររៀននិងបង្រៀន។

សម្ភារៈសិក្សាដែលត្រូវបានចែកចាយ រួមមាន ប៊ិច សៀវភៅ ជ័រលុប ទឹកលុប ក្តារខៀន តុរៀន អំពូលអានសៀវភៅ អំពូលបំភ្លឺ ផែនទីសកលលោក និងសម្ភារៈចាំបាច់ផ្សេងៗទៀតដែលនឹងជួយបង្កើតបរិយាកាស សិក្សាដែលមាន សុវត្ថិភាព និងគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពសិក្សារបស់កុមារ។

លោកជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោក ប្រចាំនៅកម្ពុជា បានមាន ប្រសាសន៍ថា៖ «ទោះមានវិបត្តិយ៉ាងណាក៏ដោយ កុមារគ្រប់រូបមិនគួរបាត់បង់ការសិក្សាឡើយ។ ការចែកចាយ សម្ភារៈសិក្សានៅថ្ងៃនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុះមុត របស់អង្គការទស្សនៈពិភពលោក រួមជាមួយរាជរដ្ឋា ភិបាលកម្ពុជា និងដៃគូផ្តល់ជំនួយរបស់យើង ដើម្បីឈរជាមួយកុមារ និងធានាថាការសិក្សា របស់ពួកគេនៅតែបន្ត សូម្បីតែក្នុងកាលៈទេសៈដ៏លំបាកបំផុតក៏ដោយ»។

លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានមានប្រសាសន៍ថា៖ «ការអប់រំត្រូវតែមានភាពធន់ ការអប់រំត្រូវតែបន្ត តាមរយៈនវានុវត្តន៍ ស្របតាមបរិបទជាក់ស្តែង»។

អង្គការទស្សនៈពិភពលោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន កុងហ្វូ ឃីតឈិន និងដៃគូម្ចាស់ជំនួយទាំងអស់ ដែលបានគាំទ្រយ៉ាងសកម្ម។ ការគាំទ្រទាន់ពេលវេលាពីដៃគូ និងសប្បុរសជន គឺមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការការពារកុមារ និងធានាថាការសិក្សារបស់ពួកគេអាចបន្តទៅមុខបានទោះស្ថិតក្នុងស្ថានភាពលំបាកក្តី។

អ្នកនាងញុំ ឈីន ចន្ទ័លីដា ប្រធានផ្នែកធនធានមនុស្ស តំណាងក្រុមហ៊ុន ក្រុមហ៊ុន កុងហ្វូឃីតឈិន បានលើកឡើងថា៖ «ក្រុមហ៊ុន កុងហ្វូ ឃីតឈិន មានមោទនភាពក្នុងការបរិច្ចាគសម្ភារៈសិក្សា និងសម្ភារៈ ការិយាល័យសម្រាប់ លោកគ្រូ អ្នកគ្រូ ដែលមានតម្លៃជាង៦ម៉ឺនដុល្លារ ក្នុងការគាំទ្រសាលា បណ្ដោះអាសន្ននេះ។ យើងសង្ឃឹមថា សម្ភារៈទាំងនេះនឹងជួយបង្កើតបរិយាកាស សិក្សាដ៏ប្រសើរ សម្រាប់សិស្ស និងលោកគ្រូ អ្នកគ្រូ»។

តំណាងក្រុមហ៊ុន ក្រុមហ៊ុន កុងហ្វូឃីតឈិន បានបន្ថែមទៀតថា៖ « បេសកកម្មរបស់ក្រុមហ៊ុន ក្រុមហ៊ុន កុងហ្វូ ឃីតឈិន គឺបន្តការគាំទ្រ និងចូលរួមអភិវឌ្ឍប្រទេសកម្ពុជា មិនត្រឹមតែតាមរយៈការផ្ដល់ឱកាសការងារ និងការអភិវឌ្ឍធនធានមនុស្ស ក្នុងស្រុកជាមួយអាជីវកម្មរបស់យើងនោះទេ ក្រុមហ៊ុន ក៏បានបន្តចូលរួមក្នុង សកម្មភាពទំនួលខុសត្រូវសង្គមដ៏មានន័យដូចជាថ្ងៃនេះផងដែរ»។


Khcct banner

អត្ថបទទាក់ទង