ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី០៧កុម្ភៈនេះ បានចេញព្រះរាជសារបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ព្រះអង្គប្រឈួនហើយកំពុងគង់ប្រថាប់ពិនិត្យ ព្រះរាជសុខភាពនៅក្នុងមន្ទីរពេទ្យ ពុំអាចបំពេញព្រះរាជកិច្ចបាន ស្របពេលដែលគណៈប្រតិភូជាន់ខ្ពស់ នៃបណ្តាប្រទេសជាមិត្ត មានគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងគណៈ ប្រតិភូជាន់ខ្ពស់ឡាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា នាថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
អាស្រ័យដូចនេះ ព្រះមហាក្សត្រ បានប្រគល់ភារកិច្ចនេះជូន សម្តេច ហ៊ុន សែន ក្នុងព្រះបរមនាមជាប្រមុខរដ្ឋ ទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ជាមិត្ត នៅក្នុងព្រះបរមរាជវាំង មានពិធីស្វាគមន៍ផ្លូវរដ្ឋ និងពិធីសវនាការផ្លូវរដ្ឋនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ៕