681 ezgif.com resize
Swift cc time

ជប៉ុន ផ្តល់ជំនួយជាង ៣០ម៉ឺនដុល្លារ លើគម្រោងចំនួន២ នៅខេត្តបន្ទាយមានជ័យ និងមណ្ឌលគិរី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ Embassy of Japan in Cambodia

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាថ្ងៃទី៦ កុម្ភៈ បានផ្តល់ជំនួយឥតសំណងជាង៣០ម៉ឺនដុល្លារ សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន ដោយជំនួយនេះ នឹងផ្តល់ជូនសម្រាប់ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រអូរស្រឡៅជ្រុំក្នុងខេត្តបន្ទាយមានជ័យ” និង “គម្រោងសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី និងតម្លើងឧបករណ៍នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី” ។

នៅថ្ងៃទី០៦ ខែកុម្ភៈ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានប្រារព្វពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ។ កំឡុងពេលនោះ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រអូរស្រឡៅជ្រុំក្នុងខេត្តបន្ទាយមានជ័យ” ជាមួយអ្នកតំណាងនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និង “គម្រោងសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី និងតម្លើងឧបករណ៍នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី” ជាមួយអ្នកតំណាងនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។

បើតាមស្ថានទូតជប៉ុន គម្រោងទាំងនេះត្រូវបានផ្តល់នូវថវិកាសរុបចំនួន ៣០១,៩០៤ ដុល្លារអាមេរិក។ ស្ថានទូតជប៉ុន រំពឹងថាជំនួយឥតសំណងទាំងនេះ នឹងរួមចំណែកដល់ការពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជាបន្ថែមទៀត៕


Khcct banner

អត្ថបទទាក់ទង