ភ្នំពេញ៖ ស្ថានទូតរុស្សី សហការជាមួយប្រសួងការបរទេសកម្ពុជា រៀនចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពខួប៧០ឆ្នាំ នៅស្ថានទូតរុស្សី។ កម្មវិធីនេះមានការចូលរួមពីតំណាងសំខាន់ៗនៃស្ថានទូតរុស្សី និងក្រសួងការបរទេសកម្ពុជា រួមមានលោកឯកអគ្គរដ្ឋទូតរុស្សីប្រចាំប្រទេសកម្ពុជា ឯកឧត្ដម Anatoly Borovik និង ឯកឧត្ដម ឃីសុវណ្ណរតនា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងកិច្ចសហប្រតិបត្តការអន្តរជាតិកម្ពុជា។ព្រឹត្តការណ៍នេះមានគោលបំណងសំខាន់ដើម្បី ពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ បង្កើនទំនុកចិត្តទៅវិញទៅមក និងបង្កើតបរិយាកាសរីករាយជាមួយគ្នាតាមរយៈកីឡា។
គួរបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-រុស្សី មានចំណងមិត្តភាពរយៈពេល៧០ឆ្នាំមកហើយចាប់តាំងពីឆ្នាំ១៩៥៦ ។