681 ezgif.com resize
Swift cc time

អតីតអនុប្រធានធនាគារចិនត្រូវបណ្តេញចេញពីបក្ស និងបញ្ជូនសំណុំរឿងឱ្យតុលាការស៊ើបអង្កេត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក លីន ជីងជិន (Lin Jingzhen) អតីតអនុប្រធានធនាគារចិន (BANK OF CHINA)

ចិន៖ លោក លីន ជីងជិន (Lin Jingzhen) អតីតអនុប្រធានធនាគារចិន (BANK OF CHINA) ត្រូវបានបណ្តេញចេញពីបក្សកុម្មុយនិស្តចិន ពីបទរំលោភវិន័យបក្សធ្ងន់ធ្ងរ លោក លីន វ័យ ៦០ ឆ្នាំ ជាជនជាតិដើមភាគតិចនៃខេត្ត Fujian ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតកាលពីខែកញ្ញា ដែលត្រូវបានអនុវត្តដោយគណៈកម្មការកណ្តាល CPC សម្រាប់ការត្រួតពិនិត្យវិន័យ និងគណៈកម្មការត្រួតពិនិត្យជាតិ។ គណៈកម្មការបក្សបានអះអាងថា ស្របតាមបទប្បញ្ញត្តិ និងច្បាប់របស់គណបក្ស ការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីបណ្តេញលោកចេញពីគណបក្ស រឹបអូសប្រាក់ចំណេញខុសច្បាប់របស់លោក និងប្រគល់សំណុំរឿងរបស់លោកទៅឱ្យរដ្ឋអាជ្ញាសម្រាប់ការពិនិត្យបន្ថែម។ នេះបើយោងតាមការប្រកាសរបស់អាជ្ញាធរប្រឆាំងអំពើពុករលួយកំពូលរបស់ប្រទេសចិនចេញផ្សាយនៅថ្ងៃសុក្រនេះ។

យោងតាម CHINA DIALY បានរាយការណ៍ថាការស៊ើបអង្កេតបានបង្ហាញថា លោក លីន ជីងជិន បានអាន និងចែកចាយសៀវភៅដែលជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហានយោបាយធ្ងន់ធ្ងរ ទទួលយកអំណោយដោយខុសច្បាប់ ចូលរួមក្នុងពិធីជប់លៀង និងសកម្មភាពធ្វើដំណើរផ្សេងៗដែលត្រូវបានហាមឃាត់ដោយច្បាប់ក្នុងបក្ស និងទទួលយកសេវាកម្មធ្វើដំណើរដោយមិនត្រឹមត្រូវពីអ្នកដទៃ និងទៅក្លឹបឯកជនជាញឹកញាប់ជាដើម។

តាមការស៊ើបអង្កេត លោកក៏ត្រូវបានគេរកឃើញថាបានស្វែងរកអត្ថប្រយោជន៍ផ្ទាល់ខ្លួនក្នុងអំឡុងពេលជ្រើសរើសបុគ្គលិកជាថ្នូរនឹងទទួលបានប្រាក់សូកប៉ាន់ និងវត្ថុមានតម្លៃ កាន់កាប់ភាគហ៊ុនដោយខុសច្បាប់នៅក្នុងក្រុមហ៊ុនដែលមិនបានចុះបញ្ជី និងឱ្យអ្នកដទៃបង់ថ្លៃចំណាយដែលលោកអនុម័តដោយខ្លួនឯង។

លើសពីនេះ លោកបានកេងប្រវ័ញ្ចអំណាចរបស់លោកលើឥណទានដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ចូលរួមក្នុងការផ្លាស់ប្តូរអំណាចជាប្រាក់យ៉ាងច្រើន ប្រើប្រាស់តំណែងរបស់លោកដើម្បីទទួលបានអត្ថប្រយោជន៍ក្នុងវិស័យដូចជាប្រាក់កម្ចី ហិរញ្ញប្បទាន និងទទួលយកប្រាក់ និងវត្ថុមានតម្លៃមួយចំនួនធំដោយខុសច្បាប់៕

Khcct banner

អត្ថបទទាក់ទង