វៀតណាម៖ ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម តូ ឡឹម មកកាន់ប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងចាប់ផ្តើមយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ខណៈដំណើរទស្សនកិច្ចនេះកើតឡើងស្របពេលដែលពាណិជ្ជកម្មទ្វេភាគីកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ កំឡុងពេលមានបម្លាស់ប្តូរសេដ្ឋកិច្ចនៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។
បើតាមការផ្សាយរបស់សារព័ត៌មាន Vietnam plus វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជានៅទូទាំងពិភពលោក និងធំជាងគេនៅក្នុងអាស៊ាន ខណៈដែលកម្ពុជាជាប់ចំណាត់ថ្នាក់ទីប្រាំសម្រាប់វៀតណាមនៅក្នុងបរិបទអាស៊ាន។ នៅឆ្នាំ ២០២៥ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ ១១,៣ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីការកើនឡើង ១២% បើធៀបនឹងឆ្នាំ២០២៤ ដោយប្រទេសទាំងពីទទួលបានអត្ថប្រយោជន៍ពីការនាំចេញ និងនាំចូលដែលមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។
នាពេលកន្លងមក ភាគីទាំងពីរបានធ្វើពាណិជ្ជកម្មរួមគ្នា ដោយបានប្រើប្រាស់មធ្យោបាយអនុគ្រោះពន្ធគយ បានបណ្តាលឱ្យមានបង្កើនពាណិជ្ជកម្មដល់ ២០ ពាន់លានដុល្លារ។ បន្ថែមពីនេះ វៀតណាមបានធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយមានគម្រោងជិត ២៣០ ដែលមានតម្លៃប្រហែល ២,៩៤ ពាន់លានដុល្លារ។
គូរបញ្ជាក់ថា លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញមកដល់ប្រទេសកម្ពុជានាព្រឹកនេះ ដោយបានចូលគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងមានជំនួបកំពូលជាមួយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕