681 ezgif.com resize
Swift cc time

សាលារៀនអន្ដរជាតិ Norea International School សម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សាលារៀនអន្ដរជាតិ Norea International School ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន OCIC មានទំហំផ្ទៃដីរហូតដល់២ហិតតា នឹងលេចរូបរាងឡើងនៅលើទឹកដីនែគម្រោងទីក្រុងនរា និងកំពុងចាប់ផ្តើមសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការ។ គម្រោងសាលារៀនអន្ដរជាតិនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកអភិវឌ្ឍន៍ និងវិនិយោគលើធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការអប់រំនាយុគសម័យថ្មី។

សាលារៀនអន្ដរជាតិ Norea International School ជាសាលារៀនស្តង់ដាអន្តរជាតិដែលទើបបង្កើតថ្មី ជាបុត្រសម្ព័ន្ធជាមួយសាលារៀនCIS និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន OCIC ។ សាលារៀនអន្ដរជាតិ Norea នឹងចាប់ផ្តើមជាមួយកម្មវិធីសិក្សាចាប់ពីកម្រិត Pre-School រហូតដល់ថ្នាក់ទី១២ និងមានការសិក្សា៣ភាសា រួមមានថ្នាក់ភាសាខ្មែរ ថ្នាក់ភាសាចិន និងថ្នាក់ភាសាអង់គ្លេស ផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេស អាចមានសមត្ថភាពច្បាស់លាស់។

បើតាមសាលារៀនអន្ដរជាតិ Norea សាលារៀនបាននាំមកនូវគ្រូបង្រៀនដែលមានបទពិសោធន៍ច្រើនឆ្នាំច្បាស់លាស់ពីបរទេស មានបរិក្ខាសិក្សាទំនើបច្រើនសំបូបែបតម្រូវតាមកម្មវិធីសិក្សា និងទីធ្លាសាលារៀនធំទូលាយ។ គម្រោងសាលារៀនអន្ដរជាតិនេះបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍន៍ និងវិនិយោគលើធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការអប់រំនាយុគសម័យថ្មី និងការប្តេជ្ញានាំមកនូវកម្មវិធីសិក្សាស្តង់ដារអន្តរជាតិ រួមជាមួយបរិក្ខារសិក្សាដ៏ទំនើបសម្បូរបែប ដើម្បីកសាងមូលដ្ឋានគ្រឹះនៃចំណេះដឹងដ៏រឹងមាំរបស់សិស្ស៕


Khcct banner

អត្ថបទទាក់ទង