ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសណូវែលសេឡង់ ផ្តល់ឱកាសផ្លាស់ប្តូរការសិក្សារយៈពេល ២ខែដល់បុគ្គលិកមន្ត្រីរាជការនៅក្នុងអាស៊ានដែលរួមមានកម្ពុជា ឱ្យសិក្សាលើជម្រើសមុខវិជ្ជាបីផ្សេងគ្នាដែលរួមមាន ថាមពលស្អាត ភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ និងការកាត់បន្ថយហានិភ័យសម្រាប់ភាពធន់។
យោងតាមគេហទំព័រផ្លូវការរបស់កម្មវិធីអាហារូបករណ៍Manaaki New Zealand អាហារូបករណ៍នេះជាអាហារូបករណ៍ពេញលេញដែលផ្តល់ជូនថ្លៃធ្វើដំណើរទៅមកប្រទេសណូវែលសេឡង់ ថ្លៃសិក្សា ការហូបចុក កន្លែងស្នាក់នៅ ធានារ៉ាប់រងសុខភាព និងថ្លៃចំណាយផ្សេងៗដែលទាក់ទងនឹងកម្មវិធី។ ស្របគ្នានេះ អាហារូបករណ៍ផ្លាស់ប្តូរការសិក្សានេះ ផ្តល់ជូនទៅដល់បុគ្គលិកមន្ត្រីរាជការស្ថិតនៅក្នុងប្រទេសជាសមាជិកអាស៊ាន ដែលរួមមានកម្ពុជា និងមានបទពិសោធន៍ការងារពាក់ព័ន្ធនឹងមុខវិជ្ជាទាំងបីយ៉ាងហោចណាស់ ៥ឆ្នាំ។ មួយវិញទៀត បេក្ខជនត្រូវចេះប្រើប្រាស់ភាសាអង់គ្លេសកម្រិតមធ្យម។ សម្រាប់ពត៌មានបន្ថែមនិងការដាក់ពាក្យសូមចូលទៅកាន់ តំណរភ្ជាប់ ។
សូមជម្រាបថា សម្រាប់កាលបរិច្ឆេទនៃការដាក់ កាលបរិច្ឆេទនិងរយៈពេលសិក្សា ព្រមទាំងការដាក់ពាក្យអាស្រ័យទៅលើមុខវិជ្ជាដែលបេក្ខជនជ្រើសរើស៕