681 ezgif.com resize
Swift cc time

សិស្សសាលាថៃម្នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីគ្រូដាក់ពិន័យឱ្យធ្វើចលនាអង្គុយក្រោក ៨០០ ដង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ សិស្សប្រុសម្នាក់ត្រូវបានគ្រូដាក់ពិន័យយ៉ាងធ្ងន់ធ្ងរឱ្យធ្វើចលនាអង្គុយក្រោក (Squart) ចំនួន ៨០០ ដង ចំពោះការខកខានមិនធ្វើកិច្ចការផ្ទះប្រគល់ជូនគ្រូ ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅតាមបណ្តាញសង្គមរបស់ប្រទេសថៃ។ ឪពុករបស់សិស្សរងគ្រោះបានទម្លាយរឿងនេះតាមរយៈបណ្តាញសង្គម ដោយបញ្ជាក់ថា កូនប្រុសរបស់លោកមានអាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីត្រឡប់មកពីសាលា រហូតត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរូបគេត្រូវបានគ្រូដាក់ទណ្ឌកម្មយ៉ាងខ្លាំង ដោយអង្គុយក្រោក ៨០០ ដង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតThaiger ។

លទ្ធផលពីមន្ទីរពេទ្យបានបញ្ជាក់ថាទោះបីជាលទ្ធផលពិនិត្យតម្រងនោមរបស់សិស្សបង្ហាញថាធម្មតា ប៉ុន្តែគ្រូពេទ្យនៅបន្តតាមដានស្ថានភាពសាច់ដុំយ៉ាងដិតដល់ និងបានបង្គាប់ឱ្យសិស្សរូបនោះសម្រាកនៅស្ងៀម បញ្ឈប់ការដើរ រួមទាំងត្រូវទទួលទានទឹកឱ្យបានច្រើនដើម្បីការពារផលវិបាកធ្ងន់ធ្ងរផ្សេងៗ។

អាណាព្យាបាលសិស្សរងគ្រោះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់ហិង្សា ឬការដាក់ពិន័យផ្នែកកាយសម្បទាជ្រុលហួសហេតុបែបនេះ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិត និងបានអំពាវនាវឱ្យសាលារៀនប្តូរមកប្រើវិធីសាស្ត្រអប់រំផ្សេងដែលសុវត្ថិភាពជាងមុនវិញ ដូចជាការឱ្យធ្វើអនាម័យសាលាជាដើម៕

Khcct banner

អត្ថបទទាក់ទង