ព្រះសីហនុ៖ នាវាទេសចរណ៍អន្តរជាតិ COSIA SERENA សញ្ជាតិអ៊ីតាលី នាថ្ងៃ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ បានចូលចតនៅ កំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ ដោយនាំមកនូវភ្ញៀវចំនួន ២,៨៩០ នាក់ ដើម្បីចូលទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ។
នៅវេលាម៉ោង ៧:០០ នាទី ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នាវាទេសចរណ៍អន្តរជាតិ COSIA SERENA មានបណ្តោយ ២៩០.២០ ម៉ែត្រ ទទឹង ៣៥.៥០ ម៉ែត្រ និងជំរៅទឹក ៨ ម៉ែត្រ សញ្ជាតិអ៊ីតាលី ដែលមកពីប្រទេសវៀតណាម បានចូលចតនៅ កំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ។ នាវានេះផ្ទុក ភ្ញៀវចំនួន ២,៨៩០ នាក់ ដែលក្នុងនោះមានស្រី ១,៦៤០ នាក់ ពី ៥៩ សញ្ជាតិ និង នាវិកចំនួន ១,០៣០ នាក់ ដែលក្នុងនោះមានស្រី ១៩៤ នាក់ ពី ៣៥ សញ្ជាតិ។
ភ្ញៀវទេសចរបានចូលរួមក្នុងកម្មវិធីទស្សនាកម្សាន្តផ្សេងៗទំនើបនៅក្រុងព្រះសីហនុ រួមមាន៖ វត្តលើ និងវត្តក្រោម ផ្សារលើ ភូមិបិតត្រាំងរូបសំណាកតោពីរ ឆ្នេរអូរឈើទាល និងឆ្នេរាជបុត្រ (រាម) សណ្ឋាគារសុខាបន្ទាប់ពីទស្សនាកម្សាន្ត និងចូលរួមកម្មវិធីនានា នាវា «កូស្តា សារេណា» បានចាកចេញវិលត្រឡប់ទៅប្រទេសថៃ វេលាម៉ោង ១៦:០០ នាទី ថ្ងៃដដែល៕