ស្ទឹងត្រែង៖ គិតត្រឹមដំណាច់ខែមករានេះ គម្រោងសាងសង់ប្រព័ន្ធលូទឹកភ្លៀង ទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានសមត្ថភាព ២៩០០ម៉ែត្រគូប/ថ្ងៃ នៅក្រុងស្ទឹងត្រែង សម្រេចបាន ៩២%។ គម្រោងនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
គម្រោងសាងសង់ប្រព័ន្ធលូទឹកភ្លៀងប្រវែង៥គីឡូម៉ែត្រ និងទឹកកខ្វក់ប្រវែង ៤៩គីឡូម៉ែត្រ ព្រមទាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានសមត្ថភាព ២៩០០ម៉ែត្រគូប/ថ្ងៃ នៅក្រុងស្ទឹងត្រែង សម្រេចបានលទ្ធផលជារួម ៩២ភាគរយហើយ គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៦។
គួរបញ្ជាក់ថា គម្រោងដ៏សំខាន់មួយនេះ បានចាប់ផ្តើមនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះហើយ។ ទន្ទឹមនឹងនេះ ខ្សែផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដែលរងផលប៉ះពាល់ដោយគម្រោង កំពុងស្តារឡើងវិញឱ្យបានល្អប្រសើរឡើងជាបន្តបន្ទាប់ផងដែរ៕