681 ezgif.com resize
Swift cc time

ឱកាសចូលរួមវគ្គសិក្សាស្តីពី "រដ្ឋបាលសាធារណ: និងអភិបាលកិច្ច" នៅប្រទេសសិង្ហបុរី

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ កម្មវិធីសហប្រតិបត្តិការសិង្ហបុរី ផ្តល់ឱកាសឱ្យយុវជនកម្ពុជាចូលរួមវគ្គសិក្សាស្តីពី "រដ្ឋបាលសាធារណ: និងអភិបាលកិច្ច" រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែមេសា នៅប្រទេសសិង្ហបុរី។ វគ្គសិក្សានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ ក្នុងការគ្រប់គ្រង និងរដ្ឋបាលសាធារណៈរបស់ប្រទេសសិង្ហបុរី ដើម្បីកែសម្រួលសេវាកម្មសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរ។

បើតាមគេហទំព័រផ្លូវការរបស់កម្មវិធីសហប្រតិបត្តិការសិង្ហបុរី កម្មវិធីនេះនឹងគ្រប់ដណ្តប់លើថ្លៃធ្វើដំណើរ ថវិកាសម្រាប់ចំណាយប្រចាំថ្ងៃ ការស្នាក់នៅ និងការហូបចុកផងដែរ។ ក្នុងកម្មវិធីសិក្សានឹងមានប្រធានបទដូចជា វិធីសាស្រ្តរបស់ប្រទេសសិង្ហបុរីក្នុងការផ្លាស់ប្តូរអភិបាលកិច្ច និងសេវាសាធារណៈ ការទទួលខុសត្រូវសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងសេវាសាធារណៈ ការគ្រប់គ្រងធនធានមនុស្សនៅក្នុងសេវាសាធារណៈ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ និងសេវាសាធារណៈ ក្នុងនាមជាអ្នកសម្របសម្រួលសម្រាប់ការចូលរួម និងការចូលរួមរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះលើកទឹកចិត្តចំពោះមន្ត្រីក្នុងជួររដ្ឋាភិបាលដែលធ្វើការទាក់ទងនិងអភិបាលកិច្ច និងរដ្ឋបាលសាធារណៈ។ បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ តំណរភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង