ភ្នំពេញ៖ KOI សាខា Eden Garden ផ្អាកបណ្ដោះអាសន្ន ហើយបុគ្គលិកទាំងអស់ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័ក១៤ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានជាផ្លូវការពី ខយតេ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។
បើតាមតាមសេចក្តីប្រកាស ខយ សាខាអ៉ីដេន ហ្គាដេន(EDEN GARDEN) សម្រេចបិទជាបណ្ណោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីការពារបុគ្គលិក និងអតិថិជនគ្រប់រូប ដោយតម្រូវឱ្យបុគ្គលិកធ្វើតេស្ត និងធ្វើចត្តាឡីស័ក១៤ថ្ងៃដើម្បីបន្តតាមដានសុខភាព។
គួរបញ្ជាក់ដែរថា មកដល់ពេលនេះ ពុំមានបុគ្គលិកខយណាម្នាក់ឆ្លងជំងឺគូវីដ១៩នោះទេ ពោលគឺគ្រាន់តែបិទផ្អាកក្នុងការបង្ការ និងការពារតែប៉ុណ្ណោះ៕
