681 ezgif.com resize
Swift cc time

អ្នកគ្រូ ឃឹម លក្ខិណា បានការលើកទឹកចិត្តពីឧបនាយករដ្ឋមន្រ្តី ស សុខា ដើម្បីបន្តផលិតមាតិកាល្អៗជួយសង្គម

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អ្នកគ្រូ ឃឹម លក្ខិណា គឺជាគ្រូបង្រៀនជាប់កិច្ចសន្យា មកពីខេត្តកំពង់ធំ ដែលតែងតែបង្កើតមាតិកាសង្គម ត្រូវបានទទួលការលើកទឹកចិត្តពីលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបន្តផលិតមាតិកាល្អៗជួយសង្គម។នេះបើយោងតាមការបង្ហោះក្នុងបណ្តាញសង្គមផ្លូវការរបស់លោក ស សុខា នៅថ្ងៃទី ១ កុម្ភៈនេះ។

លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានគូសបញ្ជាក់ថា ក្នុងដំណើរត្រឡប់ពីខេត្តសៀមរាប មករាជធានីភ្នំពេញវិញ ក៏បានឆ្លៀតជួបសំណេះសំណាលជាមួយអ្នកគ្រូ ឃឹម លក្ខិណា គ្រូជាប់កិច្ចសន្យា ដែលតែងតែបង្កើតមាតិកាសង្គម និងមានគំនិតច្នៃប្រឌិតល្អៗ ក្នុងការបង្ហាត់បង្រៀនសិស្ស ទាំងចំណេះដឹង និងជំនាញផ្សេងៗ។

បើតាមឧបនាយករដ្ឋមន្រ្តី ស សុខា ក្នុងឱកាសនោះ ដើម្បីជាការលើកទឹក ក៏បានឧបត្ថម្ភកុំព្យូទ័រ ចំនួន ១គ្រឿង ដល់ អ្នកគ្រូ ឃឹម លក្ខិណា គ្រូជាប់កិច្ចសន្យា បង្រៀននៅសាលាបឋមសិក្សាក្បិល​ ស្ថិតនៅក្នុងភូមិក្បិល​ ឃុំសានគរ​ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ និង ស្នើឱ្យអ្នកគ្រូ បន្តសកម្មភាពបែបនេះ និងបង្កើតគំនិតច្នៃប្រឌិតល្អៗបន្ថែមទៀត សម្រាប់សិស្សានុសិស្ស និងសង្គមជាតិទាំងមូល៕


Khcct banner

អត្ថបទទាក់ទង