681 ezgif.com resize
Swift cc time

«សង្ឃថៃ៤អង្គ»ត្រូវបានចាប់ខ្លួនរកឃើញរូបភាពអាសអាភាស និងគ្រឿងញៀន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ឈុនបុរី៖ ព្រះសង្ឃថៃបួនអង្គត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលីសបានរកឃើញគ្រឿងញៀន រូបភាពអាសអាភាស ប្រដាប់លេងផ្លូវភេទ និងឯកសារសំខាន់ៗជាច្រើនទៀតល្មើសវិន័យសាសនា។ មន្ត្រីនគរបាលថៃបានឆែកឆេរវត្តព្រហ្មស៊ុនថនកាលពីថ្ងៃទី ២៧ ខែមករា បន្ទាប់ពីមានពាក្យបណ្តឹងពីអ្នកភូមិថាព្រះសង្ឃនៅវត្តកំពុងប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់។ ក្នុងអំឡុងពេលឆ្មក់ចូល ប៉ូលីសបានត្រួតពិនិត្យកន្លែងស្នាក់នៅ ហើយបានរកឃើញប្រាក់សុទ្ធចំនួន ៨៩,០០០ បាត កាំភ្លើងខ្លីមួយដើម ម៉ាស៊ីនបូមពង្រីកលិង្គ និងម៉ាស៊ីនចាក់ឌីសដែលមានឌីសអាសអាភាសនៅខាងក្នុង។

យោងតាមប៉ូលីសថៃក្នុងចំណោមបួកអង្គនោះមាន ព្រះសង្ឃបីអង្គត្រូវបានចោទប្រកាន់ថាបានធ្វើតេស្តវិជ្ជមានប្រើប្រាស់ថ្នាំញៀនមេតំហ្វេតាមីន។ អ្នកដែលត្រូវបានចាប់ខ្លួនទាំងបួនអង្គមានម្នាក់ ជាព្រះចៅអធិការវត្ត។ អាជ្ញាធរអះអាងទៀតថាព្រះចៅអធិការគឺជាជនជាតិការ៉ែនដែលមិនត្រូវបានចុះបញ្ជីក្នុងឯកសារស៊ីវិលរបស់ប្រទេសថៃ។ ព្រះសង្ឃទាំងបួនអង្គត្រូវបានផ្សឹក និងហាមឃាត់មិនឱ្យបួសជាព្រះសង្ឃ និងត្រូវបានបញ្ជូនទៅកាន់ទោសតាមច្បាប់។

ប៉ូលីសថៃបញ្ជាក់ទៀតថាព្រះសង្ឃបីអង្គដែលបានធ្វើតេស្តវិជ្ជមានចំពោះគ្រឿងញៀននឹងត្រូវប្រគល់ជូនប៉ូលីស និងស្ថាប័នពាក់ព័ន្ធ ចំណែកព្រះចៅអធិការនឹងត្រូវសួរចម្លើយ ហើយបន្ទាប់មកបញ្ជូនទៅអាជ្ញាធរអន្តោប្រវេសន៍សម្រាប់នីតិវិធីផ្លូវច្បាប់បន្ថែមទៀត។

យោងតាមការិយាល័យព្រះពុទ្ធសាសនាជាតិ ប្រទេសថៃភាគច្រើនជាពុទ្ធសាសនិក ដោយមានប្រជាជនប្រមាណ ៩៣,៤ ភាគរយកាន់សាសនានេះ និងមានវត្តអារាមប្រហែល ៤៥.០០០ វត្តទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ទំនុកចិត្តរបស់សាធារណជនលើបព្វជិតព្រះពុទ្ធសាសនាត្រូវបានរង្គោះរង្គើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសាររឿងអាស្រូវលេចធ្លោជាបន្តបន្ទាប់ រួមទាំងករណីមួយកាលពីឆ្នាំមុន ដែលព្រះសង្ឃជាន់ខ្ពស់ត្រូវបានចោទប្រកាន់ពីបទបង្វែរមូលនិធិវត្ត បន្ទាប់ពីត្រូវបានស្ត្រីម្នាក់ល្បួង ដែលក្រោយមកបានសារភាពថាបានប្រើប្រាស់ប្រាក់នោះសម្រាប់លេងល្បែងស៊ីសង៕


Khcct banner

អត្ថបទទាក់ទង