ព្រៃវែង៖ ជនជាតិវៀតណាម ៥៩នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងលួចឆ្លងដែនខុសច្បាប់។
ការបណ្ដេញចេញនេះ ក្រោយពីអគ្គនាយកអន្តោប្រវេសន៍ បានណែនាំដល់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ៥៩នាក់ ក្នុងនោះ ស្រី១៦នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងលួចឆ្លងដែនខុសច្បាប់។
ជនជាតិវៀតណាមទាំងនោះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តកណ្តាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕