681 ezgif.com resize
Swift cc time

ឱកាសតាំងពិព័រណ៍រូបភាព នៅប្រទេសបារាំង សម្រាប់អ្នកស្រលាញ់ការថតរូបនៅកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ វិទ្យាស្ថានបារាំងនៅកម្ពុជា ប្រកាសបើកពាក្យកម្មវីធីតាំងពិព័រណ៍រូបភាពនៅប្រទេសបារាំង សម្រាប់អ្នកដែលស្រលាញ់វិស័យថតរូបនៅប្រទេសកម្ពុជា។ កម្មវិធីនេះនឹងប្រព្រឹត្តទៅរយៈពេល ១៨ថ្ងៃនៅប្រទេសបារាំងដើម្បីឱ្យបេក្ខជនជ័យលាភីថតរូបនៅទីក្រុង Niort ហើយដាក់តាំងពិព័រណ៍នៅប្រទេសបារាំង។

បើតាមគេហទំព័រផ្លូវការរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា តាមរយៈកម្មវិធីនេះបេក្ខជននឹងទទួលបានអត្ថប្រយោជន៍ដូចជា ការធ្វើដំណើរទៅមកប្រទេសបារាំងដោយឥតគិតថ្លៃ និងទឹកប្រាក់សម្រាប់ការចំណាយបន្ថែម ៥៨៧ដុល្លារ។ លើសពីនេះ កម្មវិធីនឹងគ្របដណ្តប់ទៅលើការស្នាក់នៅទាំង ១៨ថ្ងៃនៅប្រទេសបារាំង និងការហូបចុកផងដែរ។ មួយវិញទៀតវាជាឱកាស ជំនួបជាមួយអ្នកមានជំនាញថតរូបល្បីៗ មកពីបណ្តាប្រទេសអន្តរជាតិ និងការផ្លាស់ប្តូរសកម្មភាពវប្បធម៌តាមរយៈវគ្គបណ្តុះបណ្តាល សិក្ខាសាលាទៀតផង។ ជាចុងក្រោយ គឺមានឱកាសតាំងពិព័រណ៍ស្នាដៃរបស់ខ្លួននៅឯ Villa Pérochon ប្រទេសបារាំង។

បើតាមប្រភពដដែល ដើម្បីដាក់ពាក្យប្រកួតបេក្ខជនត្រូវតែជំនាញក្នុងការប្រើប្រាស់ភាសាបារាំង ឬភាសាអង់គ្លេស។ បេក្ខជនត្រូវតែជាអ្នកថតរូបអាជីព ឫអ្នកថតរូបដែលល្បីល្បាញ និងធ្លាប់បានតាំងពិព័រណ៍ស្នាដៃថតរូបរបស់ខ្លួនយ៉ាងតិចមួយ។ ជាចុងក្រោយបេក្ខជនត្រូវតែអាចចូលរួមកម្មវិធីដែលធ្វើនៅប្រទេសបារាំងទាំង១៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។ប្រសិនជាបេក្ខជនមានចំណាប់អារម្មណ៍ អាចចូលទៅអានព័ត៌មានបន្ថែមនៅក្នុង តំណរភ្ជាប់ និងដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា នេះជាកម្មវិធីដែលបង្កើតឡើង ក្រោមកិច្ចសហការរវាងVilla Pérochon និង Photo Phnom Penh Association (សមាគមរូបថតភ្នំពេញ) និងទទួលការគាំទ្រពី INSTITUT FRANÇAIS (វិទ្យាស្ថានបារាំង)។

Khcct banner

អត្ថបទទាក់ទង