681 ezgif.com resize
Swift cc time

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ផ្តល់ឱកាសសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅសហរដ្ឋអាម៉េរិក

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅសហរដ្ឋអាម៉េរិក ក្រោមគម្រោងអាហារូបករណ៍Fulbright ក្នុងគោលបំណងបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនសហរដ្ឋអាម៉េរិក និងប្រជាជនកម្ពុជា។

យោងតាមគេហទំព័រផ្លូវការរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ដើម្បីស្នើសុំអាហារូបករណ៍បេក្ខជនត្រូវតែមានសញ្ជាតិខ្មែរ និងមានប្រវត្តិនៃការអប់រំ និងការសិក្សាល្អ។ ស្របគ្នានេះបេក្ខជនត្រូវមានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាអង់គ្លេស (TOEFL ឬ TOEFL ITPពិន្ទុអប្បបរមា 570 ឬ Computer-Based TOEFL Computer-Based២៣០ ឬ Internet based TOEFL 88 ឬ IELTS7.0 ឬការធ្វើតេស្តដទៃទៀតដែលមានតម្លៃសមាមាត្រ)។បេក្ខជនត្រូវតែអាចសម្របខ្លួននៅសហរដ្ឋអាម៉េរិក មានសុខភាពល្អ និងមានបទពិសោធន៍តិចតួច ឬក៏គ្មានក្នុងការរស់នៅសហរដ្ឋអាម៉េរិក។ បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍សូមចូលទៅកាន់ តំណរភ្ជាប់ ដើម្បីបានព័ត៌មានបន្ថែមនិងដាក់ពាក្យឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

បើតាមប្រភពដដែល ចំពោះការដាក់ពាក្យ បេក្ខជនតម្រូវដាច់ខាតដាក់ពាក្យតាមប្រព័ន្ធអ៊ីនធឺណេត។ ក្នុងនោះបេក្ខជនតម្រូវឱ្យមានឯកសារមួយចំនួនដូចជា អត្ថបទគម្រោងនៃការសិក្សាមិនលើសពី ៥០០ពាក្យ។ លិខិតសេចក្តីថ្លែងការផ្ទាល់ខ្លួនមិនលើសពី ៥០០ពាក្យ។ ក្នុងនោះបេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញបត្រសម្រាប់ថ្នាក់អនុបណ្ឌិត និងសញ្ញាបត្រអនុបណ្ឌិតសម្រាប់ថ្នាក់បណ្ឌិត រួមទាំងព្រឹត្តិបត្រពិន្ទុ និងលទ្ធផលតេស្តភាសាអង់គ្លេស លិខិតណែនាំចំណួន៣ ប្រវត្តិរូបសង្ខេប និងអត្តសញ្ញាបណ្ណមកជាមួយ។

គួរបញ្ជាក់ផងដែរថា អាហារួបករណ៍នេះនឹងគ្រប់ដណ្តប់ទៅលើថ្លៃសិក្សា ការធ្វើដំណើរទៅមក កន្លែងស្នាក់នៅ ការហូបចុក និងការចំណាយនានា ហើយមានលក្ខណៈប្រកួតប្រជែងខ្លាំង។

Khcct banner

អត្ថបទទាក់ទង