681 ezgif.com resize
Swift cc time

ឱកាសការងារ ៩កន្លែង នៅអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជននៃក្រសួងសេដ្ឋកិច្ច ប្រកាសបុគ្គលិកជាប់កិច្ចសន្យារយៈពេល១២ខែ ៩រូបដើម្បីបម្រើការងារជាមន្ត្រីវិភាគ PPP (National PPP Analyst) ៧រូប មន្ត្រីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ១រូប និងជំនួយការរដ្ឋបាល ១រូប។ ឱកាសនេះ នឹងបិទទទួលពាក្យថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។

យោងតាមគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋាន ដើម្បីដាក់ពាក្យធ្វើការបេក្ខជនត្រូវមានបទពិសោធន៍ធ្វើការទៅជំនាញដែលទាក់ទងនឹងមុខងារដែលជ្រើសរើសយ៉ាងហោចណាស់ ២ឆ្នាំ និងមានអាយុយ៉ាងច្រើន៣០ឆ្នាំ។ មួយវិញទៀត ត្រូវតែមានអាកប្បកិរិយាថ្លៃថ្នូរ គំនិតវិជ្ជមាន និងមានជំនាញជ្រៅជ្រះទៅលើជំនាញដែលខ្លូនបានជ្រើស និងបានបញ្ចប់បរិញ្ញាបត្រទៅលើជំនាញដែលពាក់ពន្ធនឹងមុខងារ រួមទាំងមានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាអង់គ្លេស។ បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍ សូមផ្ញើរសំណុំឯកសារដែលរួមមានប្រវត្តិរូបសង្ខេប (CV) លិខិតអម (Cover Letter) លិខិតណែនាំប្រសិនបើមាន និងជ្រើសរើសផ្នែកតែមួយដែលបេក្ខជនចង់ធ្វើ ដោយដាក់ក្នុង File តែមួយជាទម្រង់PDF ហើយផ្ញើទៅកាន់អ៊ីមែល៖[email protected]

គួរបញ្ជាក់ផងដែរថា សម្រាប់កិច្ចសន្យាទាំង ១២ខែនេះគឺមិនរាប់បញ្ចូលដំណាក់កាលវាយតម្លៃការងាររយៈពេល៣ខែទេ។ សម្រាប់រូបភាពប្រើប្រាស់ជាឯកសារសូប្រើប្រាស់រូបថ្មី និងសម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់ តំណរភ្ជាប់

Khcct banner

អត្ថបទទាក់ទង