681 ezgif.com resize
Swift cc time

ឱកាសល្អសម្រាប់យុវជន ចូលរួមកម្មវីធីគ្រាប់ពូជសន្តិភាព

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ អង្គការនារីដើម្បីសន្តិភាព កំពុងរៀបចំកម្មវិធីគ្រាប់ពូជសន្តិភាពរដូវកាលទី៣ ក្នុងគោលបំណងផ្តល់ឱកាសឱ្យយុវជនមកជួបជុំគ្នា ស្វែងយល់និងបង្ហាញទស្សនៈដើម្បីកសាងសន្តិភាព និងបង្កើតទំនាក់ទំនងរវាងគ្នានិងគ្នា។

យោងតាមគេហទំព័រផ្លូវការរបស់អង្គការនារីដើម្បីសន្តិភាព យុវជននឹងទទួលបានចំណេះដឹងមូលដ្ឋាននានាអំពីទំនាស់ ហឹង្សា សន្តិភាព និងយេនឌ័រ រួមទាំងបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅទៅលើផ្នត់គំនិត និងបង្កើតទំនាក់ទំនងជាមួយក្រុមចម្រុះជាតិសាសន៍។ មួយវិញទៀត វាជាឱកាសសម្រាប់ឱ្យយុវជនបណ្តុះគំនិតរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ និងជំនាញគិតស៊ីជម្រៅដែលជាជំនាញមួយដ៏សំខាន់ក្នុងបរិបទសង្គមសព្វថ្ងៃ។លើសពីនេះ យុវជននឹងមានឱកាសចុះកម្មសិក្សានៅសហគមន៍ជនជាតិដើមភាគតិចនិងប្រទេសវៀតណាម រួមទាំងទទួលបានកញ្ចប់ថវិកាដើម្បីអនុវត្តគម្រោង និងវិញ្ញាបនបត្របន្ទាប់ពីកម្មវិធីចប់ទៀតផង។បើសិនជាបេក្ខជនអាចដាក់ពាក្យតាម តំណរភ្ជាប់ ឱ្យបានមុនថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៦។

បើតាមប្រភពដដែល ដើម្បីដាក់ពាក្យចូលរួមកម្មវិធីនេះ បេក្ខជនត្រូវតែមានអាយុពី១៥ ដល់២៥ឆ្នាំ និងមានចំណាប់អារម្មណ៍នៅក្នុងការងារដែលទាក់ទងនឹងការកសាងសន្តិភាព។ បេក្ខជនត្រូវមានពេលវេលាគ្រប់គ្រាន់ដើម្បីចូលរួមកម្មវិធីឱ្យបានគ្រប់វគ្គ និងមានលិខិតឆ្លងដែនសម្រាប់ការចុះកម្មសិក្សានៅប្រទេសវៀតណាម។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងធ្វើឡើងចាប់ពីមីនា ដល់ខែធ្នូ ឆ្នាំ២០២៦ ហើយរាល់វគ្គបណ្តុះបណ្តាលនិងចុះកម្មសិក្សានឹងធ្វើឡើងនៅ ភ្នំពេញ បណ្តាខេត្តដែលរួមមាន កំពត កំពង់ឆ្នាំង និងប្រទេសវៀតណាម៕

Khcct banner

អត្ថបទទាក់ទង