ឧត្តរមានជ័យ៖ បុគ្គលិកក្រុមហ៊ុនSN ចំនួន ៣នាក់រងរបួសធ្ងន់និងស្រាល បន្ទាប់ពីតបណ្តាញអគ្គីសនី និងបានដេីរជាន់គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពាន នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមដងផ្លូវលេខ៥៨ មានករណីផ្ទុះគ្រាប់បែកចង្កោម ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី និងបានដេីរជាន់គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពានដែលករណីផ្ទុះនេះ បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនSNចំនួន០៣នាក់ រងរបួសធ្ងន់និងស្រាល។
អគ្គនាយកសុីម៉ាក់ ក៏បានអំពាវនាវជាថ្មីទៀត ចំពោះប្រជាពលរដ្ឋក៏ដូចវិស័យឯកជននិងអង្គភាពរដ្ឋទាំងអស់ដែលធ្វេីសកម្មភាពនៅតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាន មេត្តាធ្វេីការសម្របសម្រួលជិតសិ្នទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គភាពCMACសុីម៉ាក់ដែលកំពុងបំពេញភារកិច្ចនៅតំបន់នោះផ្ទាល់ ដេីម្បីបង្កាគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម៕