681 ezgif.com resize
Swift cc time

ចិនបង្កើនការឃ្លាំមើលមេរោគ«នីប៉ាស៍»ទោះបីករណីឆ្លងលើកដំបូងមិនទាន់បានរកឃើញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
បុគ្គលិកសុខាភិបាលនៅរដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌាពាក់ឧបករណ៍ការពារ នៅពេលពួកគេមើលថែបុរសម្នាក់ដែលមានរោគសញ្ញានៃមេរោគ នីប៉ាស៍ ក្នុងខែកញ្ញា ឆ្នាំ ២០២៣។ រូបថត AFP

ចិន៖ ប្រទេសចិន បានកំពុងបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្លាំង ចំពោះករណីមេរោគថ្មី ប្រភេ នីប៉ាស៍ បើទោះបីជាប្រទេសយក្សអាស៊ីមួយនេះ មិនទាន់មានករណីឆ្លងមេរោគនេះក៏ដោយ។បច្ចុប្បន្ននេះ អាជ្ញាធរចិនគ្រប់ច្រក បានចាប់ផ្តើមវាយតម្លៃហានិភ័យ ពង្រឹងយន្តការត្រួតពិនិត្យ និង បង្កើនសមត្ថភាពធ្វើតេស្ត និង ការបណ្តុះបណ្តាលបុគ្គលិកជំនាញពាក់ព័ន្ធ។

យោងតាមរដ្ឋបាលចិន មេរោគនីប៉ាស៍ គឺជាភ្នាក់ងារបង្កជំងឺពីសត្វ ច្រើនផ្ទុះចេញពីផ្លែឈើដែលសត្វប្រចៀវបានខាំស៊ី និង ផ្ទុកមេរោគនៅក្នុងនោះហើយមនុស្សអាចឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វដែលឆ្លង ឬដោយការបរិភោគអាហារដែលឆ្លងមេរោគជាមួយទឹកមាត់ ឬលាមករបស់វា។ មេរោគនេះ ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅប្រទេសម៉ាឡេស៊ី ហើយរីករាលដាលតាមរយៈជ្រូក និង ការប៉ះពាល់ពីមនុស្សទៅមនុស្ស។ រោគសញ្ញាទូទៅនៃការឆ្លងមេរោគរួមមាន គ្រុនក្តៅខ្លាំង ពិបាកដកដង្ហើម វិលមុខ ក្អួត និងប្រកាច់៕


Khcct banner

អត្ថបទទាក់ទង