Img 1426
Swift cc time

កាណាដា ផ្តល់ឱកាសផ្លាស់ប្តូរការសិក្សារហូតដល់ ៨ខែ ដល់និស្សិតមកពីប្រទេសជាសមាជិកអាស៊ាន

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ រដ្ឋាភិបាលកាណាដាប្រកាសផ្តល់អាហារូបករណ៍សម្រាប់ការផ្លាស់ប្តូរការសិក្សារហូតដល់ ០៨ខែនៅប្រទេសកាណាដាសម្រាប់ថ្នាក់បរិញ្ញាបត្រ។ អាហារូបករណ៍នេះ ផ្តល់ឱ្យក្នុងគោលបំណងផ្លាស់ប្តូរការអប់រំសម្រាប់ការអភិវឌ្ឍកាណាដា-អាស៊ាន ជាពិសេសប្រទេសដែលកំពុងសម្រេចគោលដៅរបស់ខ្លួនក្លាយជាប្រទេសអភិវឌ្ឍក្នុងឆ្នាំ ២០៣០។

យោងតាមគេហទំព័រផ្លូវការរបស់EduCanada អាហារូបករណ៍នឹងផ្តល់ជូនសម្រាប់ប្រទេសជាសមាជិកអាស៊ានដែលរួមមានកម្ពុជា និងជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រពេញម៉ោងនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ ជាមួយគ្នានេះ សម្រាប់ការដាក់ពាក្យបេក្ខជនត្រូវមានឯកសារមួយចំនួនដូចជា អត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន លិខិតបញ្ជាក់ភាពជានិស្សិត និងលិខិតណែនាំពីសាកលវិទ្យាល័យ។ និស្សិតត្រូវសរសេរលិខិតនិយាយពីការប្តេជ្ញាចិត្តប្រឹងប្រែងរៀនសូត្រ និងវិធីសាស្ត្រផ្សេងៗដើម្បីអភិវឌ្ឍប្រទេសរបស់ខ្លួនឱ្យទៅជាប្រទេសអភិវឌ្ឍក្នុងឆ្នាំ២០៣០ និងវិលត្រឡប់មកប្រទេសកំណើតវិញបន្ទាប់ពីរៀនចប់។ចុងក្រោយគឺជានិស្សិតដែលពុំធ្លាប់ទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាលកាណាដាពីមុនមក។

បើតាមប្រភពដដែល អាហារូបករណ៍នេះនឹងគ្របដណ្តបទៅលើថ្លៃសិក្សាដែលរួមមាន ៤ខែ ៥ខែ ៦ខែ និង៨ខែដែលមានតម្លៃផ្សេងៗគ្នា។ បន្ថែមពីលើនេះគឺជាការឧបត្ថម្ភទៅលើថ្លៃធ្វើដំណើរ ការហូបចុក កន្លែងស្នាក់នៅ ការធានារ៉ាប់រងសុខភាព ថ្លៃធ្វើដំណើរ និងការចំណាយផ្សេងទៅលើការសិក្សាដែលរួមមានការស្រាវជ្រាវ សៀវភៅ និងឯកសារផ្សេងៗលើកលែងតែកុំព្យូទ័រ។សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ តំណរភ្ជាប់ និងដាក់ពាក្យឱ្យបានមុនថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា បើសិនជាបេក្ខជនទទួលបានអាហារូបករណ៍ត្រូវទៅដល់ប្រទេសកាណាដាឱ្យបានមុនថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ បើមិនដូច្នេះទេអាហារូបករណ៍នឹងចាត់ទុកជាអាសារបង់៕

Khcct banner

អត្ថបទទាក់ទង