681 ezgif.com resize
Swift cc time

កម្ពុជាអាចគ្រប់គ្រង់លើការ«បង្កាត់ពូជ និងហ្វឹកហ្វឺនជំនាញសុនខ»ដោះមីនទាំងស្រុង ក្រោយពឹងបរទេសជាង២០ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) នៅថ្ងៃទី២៨ ខែមករានេះ បានបញ្ជាក់ថា កាលពីជាង២០ឆ្នាំមុន កម្មវិធីសុនខបានពឹងផ្អែកលេីបរទេសជួយគាំទ្របច្ចេកទេសទាំងស្រុង១០០ភាគរយ ប៉ុន្តែបច្ចុប្បន្នកាលនេះ កម្ពុជា(អង្គភាពCMAC) អាចម្ចាស់ការទាំងស្រុង១០០ភាគរយ លេីការងារបច្ចេកទេសទាំងការងារបង្កាត់ពូជ ការហ្វឹកហ្វឺនជំនាញផ្សេងៗ និងអាចចែករំលែកដល់អន្តរជាតិផងដែរ។

អគ្គនាយកសុីម៉ាក់ បានឱ្យដឹងថា នៅថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២៦ អង្គភាពCMAC និងតំណាងJICA ក៏ដូចជាក្រុមប្រឹក្សាផ្តល់យោបល់ជប៉ុន បានជួបពិភាក្សាគ្នាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបតិ្តការរវាងមណ្ឌលសុនខ និងដៃគូនានា ដើម្បីហ្វឹកហ្វឺនអ្នកកាន់សុនខអន្តរជាតិនៅកម្ពុជា និងនាំយកសុនខជំនាញពីកម្ពុជាទៅប្រតិបត្តិការនៅបណ្តាប្រទេសនានា ដែលរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម៕


Khcct banner

អត្ថបទទាក់ទង