ភ្នំពេញ៖ ការបើកដំណើរការសាលារៀនសុវណ្ណភូមិ ទីតាំងទួលគោកថ្មី ក្នុងឆ្នាំ២០២៦នេះ គឺជាការបើកទំព័រថ្មីមួយ ដែលបង្ហាញយ៉ាងច្បាស់ពីសមិទ្ធិផល និងភាពជោគជ័យដ៏រឹងមាំរបស់សាលារៀនសុវណ្ណភូមិ ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ ទីតាំងថ្មីនេះ មិនត្រឹមតែជាការពង្រីកវិសាលភាពសេវាកម្មអប់រំប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ការប្តេជ្ញាចិត្ត និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយប្រសិទ្ធភាពរបស់ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប។
សាលារៀនសុវណ្ណភូមិ ទីតាំងទួលគោកថ្មី មានអាសយដ្ឋានស្ថិតនៅភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទទួលចុះឈ្មោះសិស្សថ្មីចូលរៀនជារៀងរាល់ថ្ងៃ និងផ្ដល់ជូនអាហារូបករណ៍ សិក្សា៦ខែឥតគិតថ្លៃ។
គូរបញ្ជាក់ផងដែរថា សាលារៀនសុវណ្ណភូមិ គឺជាគ្រឹះស្ថានអប់រំឯកជនឈានមុខគេ ដែលមានឯកទេសផ្ដល់ការអប់រំ ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ មានបរិក្ខារអប់រំអមជាមួយបច្ចេកវិទ្យាទំនើប ទីធ្លាស្អាត ធំទូលាយ បរិយាកាសសិក្សាល្អ បុគ្គលិកមានជំនាញ និងគរុកោសល្យច្បាស់លាស់ចាប់តាំងពីឆ្នាំ ២០០៩ មក៕