681 ezgif.com resize
Swift cc time

ឱកាសសម្រាប់យុវជនក្លាយជាអ្នកស្រាវជ្រាវទៅលើប្រធានបទ “អំពើហិង្សាទាក់ទងនឹងយ៉េនឌ័រ”

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ក្លាហានប្រកាសស្វែងរកយុវជនស្រាវជ្រាវសកម្ម ដើម្បីសិក្សាស្រាវជ្រាវលើប្រធានបទ “ ការប្រើប្រាស់អំពើហិង្សាទាក់ទងនឹងយេនឌ័រសម្របសម្រួលដោយបច្ចេកវិទ្យា និងការចូលរួមការងារសហគមន៍នៅកម្ពុជា” ក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រ និងធ្វើការស្រាវជ្រាវដើម្បីផ្លាស់ប្តូរសង្គម។

យោងតាមគេហទំព័រផ្លូវការរបស់ក្លាហាន បើសិនជាបេក្ខជនចូលរួម បេក្ខជននឹងទទួលបានអត្ថប្រយោជន៍ដូចជា ទទួលបានការបណ្តុះបណ្តាលទៅលើប្រធានបទ ចលនាស្ត្រីនិយម យេនឌ័រ និងការប្រើប្រាស់អំពើហិង្សាផ្អែកលើយេនឌ័រ ក៏ដូចជាការអនុវត្តជាក់ស្តែងលើការរចនាគម្រោងស្រាវជ្រាវ បច្ចេកទេសក្នុងការសម្ភាសន៍ ការប្រមូលទិន្នន័យ ការវិភាគទិន្នន័យ និងការសរសេររបាយការណ៍ ដើម្បីជាទុនពង្រឹងទៅលើចំណេះដឹងសម្រាប់ការសិក្សាស្រាវជ្រាវ ។ លើសពីនេះបន្ទាប់ពីគម្រោងចប់យុវជន នឹងទទួលបានវិញ្ញាបនបត្រ សៀវភៅអេឡិចត្រូនិច (kindle) និងលិខិតយោងជាលាយលក្ខណ៍អក្សរនៅពេលបញ្ចប់ការស្រាវជ្រាវ។ បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណរភ្ជាប់ ឱ្យបានមុនថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៥ល្ងាច។

បើតាមប្រភពដដែល គម្រោងនេះបើកសម្រាប់យុវជនគ្រប់យេនឌ័រ និងមានអត្តសញ្ញាណចម្រុះ ដែលស្រលាញ់ និងមានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងធ្វើការស្រាវជ្រាវក្នុងគោលបំណងផ្លាស់ប្តូរសង្គម។ មួយវិញទៀត យុវជនត្រូវចំណាយពេលស្រាវជ្រាវសម្រាប់គម្រោងចន្លោះពី 1 ទៅ 2 ម៉ោង ក្នុងមួយសប្តាហ៍ បូករួមទាំងការចូលរួមវគ្គបណ្តុះបណ្តាល ចន្លោះពី 1 ទៅ 2 ថ្ងៃក្នុងមួយខែរហូតដល់ចុងខែសីហា ឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា គម្រោងសិក្សាស្រាវជ្រាវនេះជាគម្រោងមួយស្ថិតក្រោមគម្រោង Feminist Participatory Action Research Project ដែលដំណើរការមករយៈពេល ៦ឆ្នាំមកហើយ និងបានធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទ ៦ផ្សេងៗគ្នាដែលទាក់ទងនឹងស្ត្រីនិយម អំពើហិង្សាផ្អែកលើយ៉េនឌ័រ ដើម្បីរកដំណោះស្រាយសម្រាប់បញ្ហាទាំងនោះ៕


Khcct banner

អត្ថបទទាក់ទង