681 ezgif.com resize
Swift cc time

និសិ្សតខេមតិច នឹងផ្លាស់ប្តូរការសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២៦

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖​ និស្សិតនៃសាកលវិទ្យាល័យខេមតិចចំនួន៩នាក់ ទទួលបានឱកាសផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យUniversitas Multimedia Nusantara (UMN) ប្រទេសឥណ្ឌូនេស៊ី ពីខែកុម្ភៈ-ខែមិថុនា នៃឆ្នាំសិក្សា២០២៦។ និស្សិត គង់ ហេងវឌ្ឍនា សុភា សូដាលីស ឆ្នាំទី៣ និងចំរើន កញ្ចនា សុវណ្ណ ហង្សឈាង ស្វាយ គឹមលីដា ឡាយ សៀវប៊ួយ ឆ្នាំទី២ នៃជំនាញបញ្ញាធុរកិច្ចនិងគ្រប់គ្រងហានិភ័យ និសិ្សត សោម ពេជ្រដាណេ រ៉ុន មុនីរាជ ឆ្នាំទី២ នៃជំនាញស្ថាបត្យកម្ម ព្រមទាំង ហ៊ឹនសំរេច រាជិនី ជានិស្សិតឆ្នាំទី៣ ជំនាញវិទ្យាសាស្ត្រទិន្នន័យនិងបញ្ញាសិប្បនិម្មិត បានត្រៀមខ្លួនរួចជាស្រេច ក្នុងដំណើរស្វែងយល់ពីវប្បធម៌ ការសិក្សានិងការរស់នៅក្រៅប្រទេស ការពង្រឹងចំណេះដឹងបន្ថែម ជាមួយនឹងការប្រែក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគតនៅប្រទេសឥណ្ឌូនេស៊ី ក្នុងពេលខាងមុខនេះ។


Khcct banner

អត្ថបទទាក់ទង